ខ្មែរប៉ុស្ដិ៍ Close

ចំពោះអ្នកដែលល្មើសវិធានការ ការបិទខ្ទប់ក៏អាចមានសិទ្ធិរកមេធាវីការពារខ្លួនបានដែរ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 40
ចំពោះអ្នកដែលល្មើសវិធានការ ការបិទខ្ទប់ក៏អាចមានសិទ្ធិរកមេធាវីការពារខ្លួនបានដែរ ចំពោះអ្នកដែលល្មើសវិធានការ ការបិទខ្ទប់ក៏អាចមានសិទ្ធិរកមេធាវីការពារខ្លួនបានដែរ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ចំពោះអ្នកដែលល្មើសវិធានការទប់ស្កាត់និងការបិទខ្ទប់ ដែលត្រូវបានចោទប្រកាន់ ជនល្មើសក៏អាចមានសិទ្ធិរកមេធាវីការពារខ្លួន ដើម្បីចៀសផុត ឬបន្ធូរបន្ថយទោស ដែលខ្លួនបានប្រព្រឹត្ត ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ពិេសសស្តីពីវិធានការណ៍បិទខ្ទប់ តំបន់ក្រហម និងការអនុវត្តន៍ច្បាប់តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា អ្នកដែលប្រព្រឹត្តបទល្មើស នឹងការរារាំងនៅតំបន់បិទខ្ទប់មួយចំនួនដោយអាជ្ញាធរ ចំពោះអនីតិជន ក្រសួងយុត្តិធម៌ អាចមានមេធាវី ដើម្បីការពារក្តីជូនដល់ជនដែលប្រព្រឹត្តនោះ ។ ឯកឧត្តមបន្តថា ចំពោះនីតិជនវិញ គឺអាចស្នើសុំមេធាវីការពារក្តីដោយខ្លួនឯងបាន ឬស្វែងរកដោយខ្លួនឯងបាន ចំណែកជនក្រីក្រ ក្រសួងក៏អាចមានសេវាមេធាវីជូនផងដែរ ។

ឯកឧត្តមអ្នកនាំពាក្យក្រសួង យុត្តិធម៏បានបញ្ជាក់ថា នីតិវិធីក្នុងសម្រេចរឿងនេះ មិនយូរនោះទេ ហើយមាននីតិវិធីជូនទៅជម្រះភ្លាមៗ ព្រោះរឿងនេះមានឯកសារមូលអស់ហើយ ដូចកាលពីព្រឹកថ្ងៃទី២០ ខែ មេសា មានការបិទបារ៉ាសហើយ ធ្វើឱ្យប៉ះពាល់និងបង្ករហិង្សាជាមួយសមត្ថកិច្ច គឺភស្តុតាងមូលទាំងអស់ ដូច្នេះនីតិវិធីក្រមព្រហ្មទណ្ឌគឺមានទាំងអស់និងរុញរឿងនេះទៅជម្រះភ្លាម អាចបើកសវនាការជម្រះរឿងនឹងភ្លាមតែម្តង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី១៤ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០និង០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងមានការកើនឡើងខ្លាំង ៕

អត្ថបទទាក់ទង