ខ្មែរប៉ុស្ដិ៍ Close

កងទ័ពដឹកជញ្ជូនជំនួយសង្គមរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 41
កងទ័ពដឹកជញ្ជូនជំនួយសង្គមរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ កងទ័ពដឹកជញ្ជូនជំនួយសង្គមរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់

ភ្នំពេញ ៖ កងទ័ពជើងគោក បានដឹកជញ្ជូន ជំនួយសង្គមមានជាស្បៀងអាហាររបស់រាជរដ្ឋាភិបាល ទៅចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដើម្បីជួយសម្រួលដល់បន្ទុកជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំងទ័ពនិងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋដែល រស់នៅក្នុងតំបន់បិទខ្ទប់ ដោយបញ្ជូនកម្លាំងជាជំហានដំបូងចំនួន២០០នាក់ និង ប្រើប្រាស់រថយន្ត២០គ្រឿង ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩ ហើយការចេញ សេចក្តីសម្រេចនេះ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានភាពកាន់តែធ្ងន់ធ្ងរ ។

ជាមួយនឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល កងទ័ពបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទប់ស្កាត់ការីករាល ដាលនៃជំងឺកូវីដ-១៩នេះតាំងពីដំបូងមក ។ ការចូលរួម ដូចជា ការពារទប់ស្កាត់លំហូរពលករមកពីប្រទេសថៃ ការដឹកជញ្ជូន ពលករនិងប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ ទៅកាន់ខេត្តគោលដៅ ចូលរួមការពារនៅបរិវេណមណ្ឌលចត្តាឡីស័ក ការចូលរួមក្នុងការចាក់វ៉ាក់សាំង ការចូលរួមរៀបចំមន្ទីពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ការចូលរួមបាញ់ថ្នាំសម្លាប់ មេរោគនៅទីសារធារណៈ និងឯកជន និងចូលរួមការពារតំបន់បិទខ្ទប់ផងដែរ ៕

អត្ថបទទាក់ទង