ខ្មែរប៉ុស្ដិ៍ Close

អភិបាលរាជធានី ចុះពិនិត្យទីតាំងពីរកន្លែង ស្ថិតនៅខណ្ឌសែនសុខ សម្រាប់ដាក់ កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 29
អភិបាលរាជធានី ចុះពិនិត្យទីតាំងពីរកន្លែង ស្ថិតនៅខណ្ឌសែនសុខ សម្រាប់ដាក់ កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ អភិបាលរាជធានី ចុះពិនិត្យទីតាំងពីរកន្លែង ស្ថិតនៅខណ្ឌសែនសុខ សម្រាប់ដាក់ កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះពិនិត្យទីតាំងចំនួនពីរកន្លែងគឺ មជ្ឈ មណ្ឌល ព្រឺមៀរ និងមជ្ឈមណ្ឌលវិមានពិភពថ្មី សែនសុខ ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញជ្រើសរើសយកជាទីតាំងសម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានប្រមាណជាង ២០០០ គ្រែ។

ជាមួយគ្នានេះ ដើម្បីជំរុញឱ្យការងារនៃការរៀបចំទីតាំងសម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ទាំងពីរទីតាំងខាងលើនេះឱ្យបានលឿន និងសមស្របជាទីតាំងសម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ លោក ឃួង ស្រេង កាលពីល្ងាចថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២១ បានដឹកនាំអាជ្ញាធរខណ្ឌសែនសុខ និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីដាក់ឱ្យអ្នកជំងឺមកសម្រាកព្យាបាលនៅទីនោះ។

លោកឃួង ស្រេង បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌសែនសុខ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចេះការពារខ្លួនឯង កុំឱ្យឆ្លងកូវីដ-១៩ ពោលគឺនៅពេលដែលក្រុមការងារបញ្ជូនអ្នកជំងឺកូវីដ-១៩ មកកាន់ទីតាំងនេះ សូមរក្សាគម្លាត និងការពារខ្លួនឱ្យបានម៉ត់ចត់បំផុត ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះដែរ សម្រាប់ទីតាំងទាំងពីរខាងលើនេះ បានរៀបចំគ្រែសម្រាប់ អ្នកជំងឺ រួចរាល់ហើយ ពោលគឺនៅតែក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ បញ្ជូនអ្នកជំងឺកូវីដ-១៩ មកសម្រាកព្យាបាលតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង