ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ចេញសេចក្ដីណែនាំស្ដីពីវិធានការសម្រាប់មន្ដ្រីបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
ក្រសួងអប់រំ ចេញសេចក្ដីណែនាំស្ដីពីវិធានការសម្រាប់មន្ដ្រីបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ ចេញសេចក្ដីណែនាំស្ដីពីវិធានការសម្រាប់មន្ដ្រីបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន នឹងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការសម្រាប់មន្ដ្រីបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរោតត្បាតនៃជំងឺកូវីដ-១៩៕​

ក្នុងសេចក្ដីណែនាំខាងលើ បានគូសបញ្ជាក់ថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់មន្ត្រីអប់រំបម្រើការ នៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ ដូចខាងក្រោម៖ រាល់ការងាររដ្ឋបាលទាំងអស់ ត្រូវអនុវត្តតាមប្រព័ន្ធអនឡាញ ទាំងស្រុង, មន្ត្រីអប់រំទាំងអស់ត្រូវបំពេញការងារ នៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ, គ្រប់អង្គភាពទាំងអស់ មិនចាំបាច់រៀបចំវេនការងារ ឬមន្ត្រីប្រចាំការ, អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពី ស្ថានភាពសុខភាពរបស់មន្ត្រី និងករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬ ទូរស័ព្ទ ទៅលេខ ១១៥ ជាបន្ទាន់។

ជាមួយគ្នានោះក្រសួងអប់រំ បានអំពាវនាវដល់អង្គភាពថ្នាក់ជាតិទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

អត្ថបទទាក់ទង