ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរ អំពាវនាវឱ្យអ្នកពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ ដែលឆ្លងចេញពីកន្លែងព្យាបាលជំងឺ «សាន ភីរ៉ូ» ទៅតេស្តសុខភាព និងធ្វើចត្តាឡីស័ក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 38
អាជ្ញាធរ អំពាវនាវឱ្យអ្នកពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ ដែលឆ្លងចេញពីកន្លែងព្យាបាលជំងឺ «សាន ភីរ៉ូ» ទៅតេស្តសុខភាព និងធ្វើចត្តាឡីស័ក អាជ្ញាធរ អំពាវនាវឱ្យអ្នកពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ ដែលឆ្លងចេញពីកន្លែងព្យាបាលជំងឺ «សាន ភីរ៉ូ» ទៅតេស្តសុខភាព និងធ្វើចត្តាឡីស័ក

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់អ្នកដែលធ្លាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ចំនួន ៤រូប ដែលឆ្លងចេញពីបន្ទប់ព្យាបាលជំងឺ «សាន ភីរ៉ូ» ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា បុគ្គល៤រូប ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ-១៩នេះ រួមមាន៖ ឈ្មោះ ឡាយ ស៊ីណា អាយុ ៤៣ឆ្នាំ, ឈ្មោះ ស្រី យ៉ុម អាយុ២៦ឆ្នាំ, ឈ្មោះ សួន ណាម៉ុម អាយុ៦០ឆ្នាំ និង ឈ្មោះ សួន លីជីង អាយុ ១៥ឆ្នាំ។ ជនទាំង៤នាក់នេះ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជាមួយគ្នានេះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានក្រើនរំលឹកដល់អ្នកធ្លាប់បានទៅបន្ទប់ព្យាបាលជំងឺ សាន ភីរ៉ូ ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវនេះ ត្រូវទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។

អនុគណៈកម្មស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា អ្នកដែលចេញរោគសញ្ញា រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ អាចទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅ វិទ្យាល័យ បាក់ទូក , វិទ្យាល័យ បឹង ត្របែក , មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរ ពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ៕

អត្ថបទទាក់ទង