ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ អបអរសាទរដល់ ទិវាពិភពលោកកម្ចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ ឯកសារ 27
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ អបអរសាទរដល់ ទិវាពិភពលោកកម្ចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ អបអរសាទរដល់ ទិវាពិភពលោកកម្ចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្ញើសារមួយជូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមអបអរសាទរដល់ ទិវាពិភពលោកកម្ចាត់រោគរបេង ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ ក្រោមប្រធានបទ «នាឡិការោទិ៍ ដល់ពេលយើងរួមគ្នារក្សាកិច្ចសន្យាប្ដេជ្ញា ចិត្តដើម្បីបញ្ចប់ជំងឺរបេងៗ (The Clock is Ticking! It’s Time to Keep Our Promises, It’s Time to End TB)»

តាមសារលិខិតដែលទទួលបាន បានបញ្ជាក់ថា ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្ត ទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេងសំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃនិង សេចក្ដីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

លោកនាយករដ្ឋមន្រ្ដី បានសម្ដែងនូវសេចក្ដីរីករាយយ៉ាងខ្លាំង ដោយកម្ពុជាបានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែល មានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេស គំរូមួយសម្រាប់ពិភពលោកចំពោះការងារកម្ចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។

លោកបានចាត់ទុកថា៖ លទ្ធផល ដ៏គាប់ប្រសើរនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យនិងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្ដីសុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរនៅទូទាំងប្រទេស៕

ខាងក្រោមនេះជាសារលិខិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖