ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស៖ កម្ពុជារំពឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាច្រើនទៀត ក្នុងរយៈពេល២ ទៅ៣សប្តាហ៍ខាងមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 45
ក្រសួងការបរទេស៖ កម្ពុជារំពឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាច្រើនទៀត ក្នុងរយៈពេល២ ទៅ៣សប្តាហ៍ខាងមុខ ក្រសួងការបរទេស៖ កម្ពុជារំពឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាច្រើនទៀត ក្នុងរយៈពេល២ ទៅ៣សប្តាហ៍ខាងមុខ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ជាច្រើនទៀត នឹងមកដល់ប្រទេសកម្ពុជា ក្នុងរយៈពេលពី២ ទៅ៣សប្តាហ៍ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ ការអះអាងរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងឱកាស ជួបសន្ទនាជាមួយ លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) អំពីប្រធានបទទាក់ទងនឹងការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ និងជាសកល ដែលបានធ្វើឡើងនៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានជម្រាបជូន លោកស្រី Louise MUHSIKIWABO ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់បង់ជីវិត។ វ៉ាក់សាំងដំបូងបង្អស់ដែលទទួលបានក្នុងក្របខណ្ឌ នៃយន្តការ Covax និងអំណោយពីរដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងដល់ប្រជាជន៕

អត្ថបទទាក់ទង