ខ្មែរប៉ុស្ដិ៍ Close

ក្នងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគំរូជោគជ័យនៃដំណើរការនយោបាយ ដោយប្តូរពីប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម ក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 108
ក្នងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគំរូជោគជ័យនៃដំណើរការនយោបាយ ដោយប្តូរពីប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម ក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគំរូជោគជ័យនៃដំណើរការនយោបាយ ដោយប្តូរពីប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម ក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា កម្ពុជា និងជប៉ុន នឹងរៀបចំកិច្ចសន្ទនា ស្តីពី សិទ្ធិមនុស្ស។
យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងកិច្ចសន្ទនា រវាងឯកឧត្តម អាន សុខខឿន អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម Naofumi Hashimoto ឯកអគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថិរភាព និងសន្តិភាពអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន នៅទីស្តីការក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបាន ពិភាក្សាស៊ីជម្រៅលើប្រធានបទសិទ្ធិមនុស្សជាច្រើន។ ក្នុងនោះមានការផ្លាស់ប្តូរទស្សនៈលើការបោះឆ្នោត សេរីភាពជាមូលដ្ឋាន កំណែទម្រង់ប្រព័ន្ធតុលាការ កម្មវិធីជំនួយផ្នែកច្បាប់ និងការគោរពសិទ្ធិនៃក្រុមងាយរងគ្រោះ។

លើសពីនេះភាគីទាំងពីរបានរិះរកមធ្យោបាយនានាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យរក្សាសន្តិភាព គំនិតផ្គួចផ្តើមជំនួយមនុស្សធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌ អន្តរជាតិ រួមទាំងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។

គួរបញ្ជាក់ថា ឯកឧត្តម អាន សុខខឿន ក៏បានយកឱកាសនោះគូសបញ្ជាក់អំពីដំណើរការនយោបាយរបស់កម្ពុជា ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ដែលផ្តល់ជាគំរូជោគជ័យដ៏ពិសេសដំណើរនយោបាយរបស់កម្ពុជាក្នុងរយៈពេលបីទសវត្សរ៍ ចុងក្រោយនេះ ដែលផ្តល់ជាគំរូជោគជ័យដ៏ពិសេសមួយនៃប្រទេសធ្លាប់រង គ្រោះដោយសារសង្គ្រាម ក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធព្រមទាំងការផ្លាស់ទីក្នុងសង្គមដោយសេរី។ ជាមួយគ្នានេះកម្ពុជាបាននឹងកំពុងមានវឌ្ឍនភាពដ៏សំខាន់ដែលសម្រេចបាននៅក្នុងវកស័យសិទ្ធិមនុស្ស កំណែទម្រង់ច្បាប់ ការពង្រីកកម្មវិធីគាំពារសង្គមគ្រប់ជ្រុងជ្រោយ និងការរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព និងសន្តិសុខពិភពលោក តមារយៈការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ៕

អត្ថបទទាក់ទង