ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា កំពុងដកហូតដើមឈើមានហានិភ័យខ្ពស់ចំនួន៤ដើម នៅប្រាសាទក្រោលរមាស លើភ្នំគូលែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 66
អាជ្ញាធរជាតិអប្សរា កំពុងដកហូតដើមឈើមានហានិភ័យខ្ពស់ចំនួន៤ដើម នៅប្រាសាទក្រោលរមាស លើភ្នំគូលែន អាជ្ញាធរជាតិអប្សរា កំពុងដកហូតដើមឈើមានហានិភ័យខ្ពស់ចំនួន៤ដើម នៅប្រាសាទក្រោលរមាស លើភ្នំគូលែន

ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៤ដើម បន្ថែមទៀតដែលបង្កហានិភ័យខ្ពស់មកលើរចនាសម្ព័ន្ធប្រាសាទក្រោលរមាស លើភ្នំគូលែន។

ការងារនេះធ្វើឡើង ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទនេះកាន់តែធ្ងន់ធ្ងរ។

ដើមឈើដែលកំពុងកាត់ដកហូតរួមមាន ដើមសំបួរ៣ដើម និងដើមអាទិត្យ១ដើម ដែលស្ថានភាពដើមឈើទាំងនោះ ដុះទ្រេតជាប់រចនាសម្ព័ន្ធប្រាសាទ មានប្រព័ន្ធឬស និងតួដើមមិនរឹងមាំ៕

អត្ថបទទាក់ទង