ខ្មែរប៉ុស្ដិ៍ Close

ក្នុងខែកុម្ភៈ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគពីសប្បុរសជនជាង ២៦ម៉ឺនដុល្លារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 183
ក្នុងខែកុម្ភៈ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគពីសប្បុរសជនជាង ២៦ម៉ឺនដុល្លារ ក្នុងខែកុម្ភៈ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគពីសប្បុរសជនជាង ២៦ម៉ឺនដុល្លារ

ក្នុងខែកុម្ភៈ ឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគសរុបចំនួន ៣០៤ ៣១៨ ១០០ រៀល (ជាង៧ម៉ឺនដុល្លារ) និង ១៨៩ ០១៨ ដុល្លារអាមេរិក។

ថវិកាទាំងនេះទទួលបានពីសប្បុរសជនសរុប ៥ ៣៦៥ រូប ដែលរួមមាន៖ សមាជិកកិត្តិយស ៤ រូប, សមាជិកគាំទ្រ ៤ ៦៩៨ រូប, សប្បុរសជនផ្សេងៗ ៦៦៣ រូប និងថវិកាទទួលបានពីហិបបរិច្ចាគនៅតាមគោលដៅចំនួន ០៣ ទីតាំង។

សូមរំលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងទស្សនវិស័យ «កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានានូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារក នៅកម្ពុជា និងសូមលើកទឹកចិត្តសប្បុរសជននានា ឱ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគ ដោយឥតគិតថ្លៃសេវាជាមួយធនាគារ៖ ធនាគារ ABA, ធនាគារ ACLEDA, ធនាគារ Canadia, ធនាគារ Chip Mong, ធនាគារ Sathapana, ធនាគារឯកទេស Wing និង ភ្នាក់ងារ True Money ឬតាមរយៈទូរសព្ទលេខ៖ ០៦១ ៧០ ១១១១។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមលើកទឹកចិត្តសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគជា៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់)រៀល ក្នុងមួយឆ្នាំ៕ Fresh News

អត្ថបទទាក់ទង