រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកឱ្យដំណើរការឡើងវិញនូវទីតាំងចំនួន២១កន្លែង ដែលធ្លាប់ត្រូវបានបិទ ដើម្បីធ្វើចត្តាឡីស័ក
រដ្ឋបាលរាជធានីភ្នំពេញសម្រេចបើកឱ្យដំណើរការឡើងវិញនូវទីតាំងចំនួន២១កន្លែង ដែលធ្លាប់ត្រូវបានបិទ ដើម្បីធ្វើចត្តាឡីស័ក និងតាមដានកន្លងមក។
ក្រោយពីបានអនុញ្ញា ឲ្យបើកឡើងវិញនូវទីតាំងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យរដ្ឋបាលខណ្ឌ ធ្វើកំណត់ហេតុជាមួយម្ចាស់ទីតាំង ដោយគោរពតាមលក្ខខណ្ឌ ៣ដូចខាងក្រោម៖
១. គោរពតាមវិធានការ ៣ការពារ និង៣កុំ
២. អនុវត្តវិធានការក្រសួងសុខាភិបាល
៣. ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច គ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់មេរោគកូវីដ-១៩៕