ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំឈាបនដ្ឋានតាមស្តង់ដារក្រសួងសុខាភិបាល ដើម្បីបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 53
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំឈាបនដ្ឋានតាមស្តង់ដារក្រសួងសុខាភិបាល ដើម្បីបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំឈាបនដ្ឋានតាមស្តង់ដារក្រសួងសុខាភិបាល ដើម្បីបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការដឹកនាំបញ្ជាដោយផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ភ្លាមៗអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានគិតគូរជ្រើសរើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយគិតគូរពីសុវត្ថិភាព និងមិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចយកទីតាំង ក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ធ្វើជាឈាបនដ្ឋានក្នុងទំហំ១០ហិកតា សម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩នេះ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។

លោកបានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន៦ សម្រាប់ត្រៀមបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នេះ។

សូមបញ្ជាក់ថា ទោះបីមកដល់ពេលនេះការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តមាន និងមានអ្នកស្លាប់ម្នាក់ក្ដី ក៏ភូមិសាស្ត្ររាជធានីភ្នំពេញ មិនត្រូវបានប្រកាសបិទ ឬផ្អាកចរាចរណ៍តំបន់ណាឡើយ លើកលែងតែទីតាំងប្រមាណជាង១០០ទីតាំង ដែលមានដូចជាផ្ទះ ឬខុនដូជាដើម មានអ្នកពាក់ព័ន្ធកំពុងរស់នៅ និងធ្វើចត្តាឡីស័កប៉ុណ្ណោះដែល ត្រូវបានហ៊ុំព័ន្ធទីនោះ ព្រោះថារដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចជាស្រេចចំពោះការដោះស្រាយសភាពការណ៍បន្ទាន់ៗ ទាំងការរៀបចំទីតាំងធ្វើចត្តាឡីស័ក ទីតាំងព្យាបាល ពិសេសគឺការការពារសន្តិសុខសណ្ដាប់ធ្នាប់តំបន់ពាក់ព័ន្ធទាំងនោះ៕

អត្ថបទទាក់ទង