ខ្មែរប៉ុស្ដិ៍ Close

មិត្តឡាវ អរគុណកម្ពុជា ដែលបានបរិច្ចាកម៉ាសនិងបរិក្ខារពេទ្យដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ឯកសារ 35
មិត្តឡាវ អរគុណកម្ពុជា ដែលបានបរិច្ចាកម៉ាសនិងបរិក្ខារពេទ្យដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ មិត្តឡាវ អរគុណកម្ពុជា ដែលបានបរិច្ចាកម៉ាសនិងបរិក្ខារពេទ្យដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តីឡាវ លោក ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបរិច្ចាកម៉ាស និងបរិក្ខារពេទ្យដល់ប្រទេសឡាវដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាងនាយករដ្ឋមន្រ្តី កម្ពុជា ឡាវ និងវៀតណាម នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអបអរសាទរឡាវ និងវៀតណាមផងដែរ ក្នុងការគ្រប់គ្រងការីករាលដាលជំងឺកូវីដ-១៩ ដោយមានប្រសិទ្ធភាព។ លើសពីនេះ នាយករដ្ឋមន្រ្តីឡាវ និងវៀតណាម បានសម្តែងនូវជំនឿជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងដ៏មុះមុត និងវិធានការដ៏តឹងរឹងដាក់ចេញដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជា នឹងទទួលបានជោគជ័យក្នុងការទប់ស្កាត់ការផ្ទុះការរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាថ្មីម្តងទៀត៕

អត្ថបទទាក់ទង