ខ្មែរប៉ុស្ដិ៍ Close

UPDATE: សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា ជាង១៥០០លានរៀល និងសម្ភារៈបន្ថែមទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 47
UPDATE: សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា ជាង១៥០០លានរៀល និងសម្ភារៈបន្ថែមទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក UPDATE: សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា ជាង១៥០០លានរៀល និងសម្ភារៈបន្ថែមទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកា និងសម្ភារៈដល់បណ្តាខេត្តមួយចំនួន ដែលនៅជាប់ព្រំដែនថៃ និងវៀតណាម បន្ថែមទៀត ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសទាំងពីរនេះ។ នជេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ។

សម្រាប់ខេត្តដែលនៅជាប់ព្រំដែនថៃ ទទួលជំនួយសរុប ១៣៥០លានរៀល ក្នុងរួមមានដូចតទៅ៖

* ខេត្តបាត់ដំបង ទទួលបានថវិកា ១០០លានរៀល
* ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ៥០០លានរៀល
* ខេត្តឧត្តរមានជ័យ ទទួលបានថវិកា៤០០លានរៀល
* ខេត្តប៉ៃលិន ទទួលបានថវិកា ២៥០លានរៀល
* ខេត្តពោធិ៍សាត់ ទទួលបានថវិកា ១០០លានរៀល

សម្រាប់ខេត្តជាប់ព្រំដែនវៀតណាម ទទួលជំនួយសរុប ២០០លានរៀល និងឃីតមួយចំនួន ក្នុងនោះរួមមាន៖

* ខេត្តកណ្តាល ទទួលបានថវិកា៣០លានរៀលនិង ឃីតចំនួន១០០
* ខេត្តស្វាយរៀង ទទួលបានថវិកា១០លានរៀល និងឃីតចំនួន១០០
* ខេត្តព្រៃវែង ទទួលបានថវិកា៨០លានរៀល និងឃីតចំនួន៣០០
* ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៤០លានរៀល និងឃីតចំនួន៣០០
* ខេត្តក្រចេះ ទទួលបានថវិកា ២០លានរៀល និងឃីតចំនួន១០០
* ខេត្តតាកែវ ទទួលបានថវិកា ២០លានរៀល។
* ខេត្តរតនគិរី ទទួលបានឃីតចំនួន១០០។

បើតាម លោកស្រី យក់ សម្បត្តិ, ជំនួយលើកនេះ គឺទុកឱ្យខេត្តទាំងនោះប្រើប្រាស់ក្នុងការរៀបចំធ្វើចត្តាឡីស័ក សម្រាប់រយៈពេល១០ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១៕