ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីចំនួន ៣៧ នៅខេត្តក្រចេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 95
ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីចំនួន ៣៧ នៅខេត្តក្រចេះ ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីចំនួន ៣៧ នៅខេត្តក្រចេះ

(ភ្នំពេញ)៖ ផ្អែកលើសំណើរបស់រដ្ឋបាលខេត្តក្រចេះ ក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសម្រេចបង្កើតភូមិថ្មីចំនួន ៣៧ ស្ថិតក្នុងឃុំ សង្កាត់ ១៧ នៃស្រុក ក្រុង ០៥ ក្នុងខេត្តក្រចេះ។

មកទល់បច្ចុប្បន្ន ខេត្តក្រចេះមានស្រុក ក្រុងចំនួន ០៦ ឃុំ សង្កាត់ ៤៧ និងភូមិ ២៥៨ ដែលក្នុងចំណោមភូមិទាំងអស់នេះមាន ឧបសម្ព័ន្ធជារចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាលបណ្ដោះអាសន្ន ឬហៅថា ភូមិ ឧបសម្ព័ន្ធចំនួន ១២៤។ ក្នុងភូមិសាស្រ្ត ភូមិឧបសម្ព័ន្ធ ទាំងអស់នោះមានប្រជាពលរដ្ឋរស់នៅ ២២.៦២០គ្រួសារ ចំនួនមនុស្ស ៨៧.០៧៦នាក់ ហើយអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន ៤៦.៨៣៥នាក់ និងបាន ចុះឈ្មោះបោះឆ្នោតចំនួន ៣២.៦៣៨នាក់។

ការសម្រេចបង្កើតភូមិថ្មីជាផ្លូវការជំនួសឲ្យភូមិឧបសម្ព័ន្ធបណ្ដោះអាសន្ន មិនត្រឹមតែបានបង្កលក្ខណៈ ងាយស្រួលដល់ ការគ្រប់គ្រងរដ្ឋបាលរបស់អាជ្ញាធរមូលដ្ឋានខេត្តក្រចេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កលទ្ធភាព ធំធេងសម្រាប់ការអភិវឌ្ឍមូលដ្ឋាននៅតំបន់ដាច់ស្រយាលនេះទៀតផង។

ក្រុមការងារ និង រដ្ឋបាល ខេត្តក្រចេះសូមសម្ដែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលបាន ឆ្លើយតបទាន់ពេលវេលាចំពោះសំណូមពរដ៏ទទូចរបស់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ហើយសង្ឃឹម យ៉ាង មុតមាំថា ភូមិឧបសម្ព័ន្ធដែលនៅសេសសល់ចំនួនប្រមាណ ៨០ទៀត នឹងបានប្រែក្លាយទៅជា ភូមិថ្មីជាផ្លូវការ បន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខ៕

អត្ថបទទាក់ទង