ខ្មែរប៉ុស្ដិ៍ Close

ទស្សនាវដ្តី «ព្រះនគរ» បំផុសសា្មរតីយុវជនយល់ពីតម្លៃវប្បធម៌

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
ទស្សនាវដ្តី «ព្រះនគរ» បំផុសសា្មរតីយុវជនយល់ពីតម្លៃវប្បធម៌ ទស្សនាវដ្តី «ព្រះនគរ» បំផុសសា្មរតីយុវជនយល់ពីតម្លៃវប្បធម៌

ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។

តាមរយៈខ្លឹមសារថ្មីនៃទស្សនាវដ្តីនេះ អាជ្ញាធរជាតិអប្សរា រំពឹងទុកថា វានឹងក្លាយជាឯកសារមួយដើម្បីជំរុញបំផុសស្មារតីឱ្យស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសស្រទាប់យុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សា ការពារឱ្យសិ្ថតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា ការចេញផ្សាយនូវទស្សនាវដ្តីឈ្មោះ «ព្រះនគរ» នេះ គឺបានផ្ដោតសំខាន់ទៅលើបុរាណវត្ថុរកឃើញថ្មីៗនៅអង្គរ ការអភិរក្សជួសជុលប៉មឥដ្ឋលេខ៨នៅប្រាសាទបាគង ទំនៀមទម្លាប់ពិធីបុណ្យតាមបែបសាសនា និងការគោរពតៗគ្នារបស់ពលរដ្ឋក្នុងតំបន់អង្គរ ដូចជា ពិធីឡើងអ្នកតាខែពិសាខនៅវត្តអធ្វា ប្រព័ន្ធធារាសាស្រ្តនៃឧទ្យានអង្គរ និងប្រព័ន្ធធារាសាស្រ្តនៃប្រាសាទព្រះវិហារជាដើម៕

អត្ថបទទាក់ទង