ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមនាចុងឆ្នាំ ២០២១នេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 13
កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមនាចុងឆ្នាំ ២០២១នេះ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមនាចុងឆ្នាំ ២០២១នេះ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសវៀតណាមនឹងបើកការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ខណៈដែលកម្ពុជាបានធ្វើការប្រជុំជាមួយម្ចាស់ផ្ទះវៀតណាមជារៀងរាល់ពេល នៅក្នុងក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ហើយវៀតណាមបានប្តេជ្ញាចិត្តក្នុងការប្រារព្ធស៊ីហ្គេមនេះឱ្យទទួលបានជោគជ័យ ដោយមិនមានការផ្អាកប្រារព្ធពិធីឡើយ ។

ឯកឧត្តម បានបន្តថា ក្រៅពីការពង្រឹងការហ្វឹកហាត់ ក្រុមកីឡាករ កីឡាការិនី និងគ្រូបង្វឹកត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួនសរុប១០៥១នាក់ ដែលនេះជាការត្រៀមខ្លួនរួចជាស្រេចក្នុងការទៅចូលរួមព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំឆ្នាំខណៈដែល ប្រទេសវៀតណាមក៏នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបាន៧០ទៅ ៨០ភាគរយ នៅខែកក្កដាខាងមុខ ដែលនេះគឺជាភាពស៊ីសង្វាក់គ្នា នៅក្នុងព្រឹត្តិការណ៍នេះ ។

ឯកឧត្តមបញ្ជាក់ថា ក្រុមកីឡាករ កីឡាការិនីនិងគ្រូបង្វឹក សរុប ១០៥១នាក់ នឹងចាប់ផ្តើមកម្មវិធីចាក់រយៈពេល៣ថ្ងៃគត់ គឺថ្ងៃទី២ ខែមីនា ចំនួនប្រមាណ ៤០០នាក់ ថ្ងៃទី៣ ខែមីនា ប្រមាណ៤០០នាក់ និងថ្ងៃទី៤ ខែមីនាចំនួន ១៥១នាក់ ដោយចាក់ចាប់ពីម៉ោង៧ព្រឹក នៅមន្ទីរពេទ្យព្រះកេតុមាលា តាមរយៈការស្ម័គ្រចិត្ត ដែលនេះបង្ហាញពីទំនុកចិត្តមួយដ៏ធំក្នុងការទៅចូលរួមប្រកួតឱ្យទទួលបានជោគជ័យក្នុងការដណ្តើមមេដាយជូនជាតិមាតុភូមិ និងជាការដកស្រង់បទពិសោធន៍ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម គ្រោងនឹងធ្វើនៅរដ្ឋធានីហាណូយចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខណៈដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានឹងត្រូវធ្វើចាប់ពីថ្ងៃទី០៥ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ ៕

អត្ថបទទាក់ទង