អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាបន្តចុះពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅក្នុងស្រុកថ្មពួក
អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាបន្តចុះពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅក្នុងស្រុកថ្មពួក
យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងការពារជាតិបានឲ្យដឹងថាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថានៅថ្ងៃពុធទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៤១នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួននិងទីតាំងគ្រាប់មិនទាន់ផ្ទុះស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យដែលជាទីតាំងរងការវាយប្រហារយ៉ាងខ្លាំងដោយកម្លាំងយោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះមានផ្ទះសម្បែង ហាងទំនិញរបស់ប្រជាពលរដ្ឋស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានាក្នុងតំបន់នោះដែលត្រូវបានបំផ្លិចបំផ្លាញ រាយបន្លាលួសនិងដាក់ពង្រាយទូកុងតឺន័រ កាន់កាប់ដោយខុសច្បាប់របស់យោធាថៃនិងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
រាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជាសូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
On Wednesday, March 4, 2026, at 1:41 p.m., the Ministry of National Defence of the Kingdom of Cambodia continued coordinating a delegation of foreign military attachés to inspect the Boeung Trakuan Pass area and the unexploded ordnance site in Thmar Puok District, Banteay Meanchey Province. The area was heavily attacked by the Thai military in December 2025, resulting in the destruction of houses, civilian shops, and public infrastructure. Barbed wire was laid, and containers were illegally installed and occupied by the Thai military. The delegation also examined the implementation of the ceasefire between Cambodia and Thailand, which came into effect on December 27, 2025.
The Royal Government and the Ministry of National Defence of Cambodia would like to express their firm, sincere, and unwavering commitment to fully and steadfastly respect and implement the Joint Statement of the 3rd Special Meeting of the Cambodia–Thailand General Border Committee (GBC), dated December 27, 2025; the Joint Declaration on the Peace Agreement between Cambodia and Thailand, dated October 26, 2025; and other relevant agreements, in order to swiftly improve the situation and restore normalcy, peace, stability, and long-term security along the border of both countries.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Wednesday, March 4, 2026




