ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ​ចេញវិធានការរឹតបន្តឹងនៅតាមសាលារៀនរដ្ឋ និងឯកជន​ នៅភ្នំពេញ​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកសារ 34
ក្រសួងអប់រំ ​ចេញវិធានការរឹតបន្តឹងនៅតាមសាលារៀនរដ្ឋ និងឯកជន​ នៅភ្នំពេញ​ ក្រសួងអប់រំ ​ចេញវិធានការរឹតបន្តឹងនៅតាមសាលារៀនរដ្ឋ និងឯកជន​ នៅភ្នំពេញ​

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែកុម្ភៈនេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការ​រឹតបន្តឹងការអនុវត្ដវិធានការ​សុវត្ថិភាព​សុខភាព​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សាសធារណៈនិងឯកជន​ នៅរាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា ស្នើគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រឹតបន្ដឹងការ អនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងវិធានការ “៣ការពារ និង៣កុំ” ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៖

១. រឹតបន្តឹងការអនុវត្តឱ្យបានយ៉ាងម៉ឺងមាត់នូវ គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០

២. ផ្អាកការជួបជុំ និងសកម្មភាពកីឡា ដែលមានអ្នកចូលរួមលើសពី ២០នាក់

៣. គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចអំពីវត្តមាននៃការជួបប្រាស្រ័យទាក់ទងជាមួយបុគ្គល ដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ

៤. គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្តីពីចំនួនបុគ្គលិកអប់រំ ដែលសង្ស័យថាមានទំនាក់ទំនងនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

៥. បុគ្គលិកអប់រំដែលមានការប៉ះពាល់ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំតាមឋានានុក្រម និងអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត៕

The Cambodia Times

អត្ថបទទាក់ទង