ខ្មែរប៉ុស្ដិ៍ Close

ចូលឆ្នាំចិន-វៀតណាម ៣ថ្ងៃ ៖ ខេត្តសៀមរាបទទួលភ្ញៀវទេសចរណ៍ប្រមាណ ជាង ១១ម៉ឺននាក់

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កំសាន្ដ & ប្លែកៗ 423
ចូលឆ្នាំចិន-វៀតណាម ៣ថ្ងៃ ៖ ខេត្តសៀមរាបទទួលភ្ញៀវទេសចរណ៍ប្រមាណ ជាង ១១ម៉ឺននាក់ ចូលឆ្នាំចិន-វៀតណាម ៣ថ្ងៃ ៖ ខេត្តសៀមរាបទទួលភ្ញៀវទេសចរណ៍ប្រមាណ ជាង ១១ម៉ឺននាក់

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា នៅក្នុងឱកាសចូលឆ្នាំចិនឆ្នាំ២០២១នេះ ​គិតចាប់ថ្ងៃទី១១ ដល់១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប មានចំនួនប្រមាណ១១៧.០០០នាក់ ។

ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ១.៧៨៩នាក់ ថយចុះ៨៩,៥៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ មានចំនួន ១៧.១៦៨នាក់។

ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១១៦.០០០នាក់ ហើយភ្ញៀវទេសចរទាំងនេះបានទៅទស្សនាតំបន់អង្គរ សហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា នៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី សហគមន៍ទេសចរ ណ៍បាគងភូមិខ្ញុំ បឹងទន្លេរសាប និងតំបន់កម្សាន្តជាច្រើនទៀត ជាពិសេសទៅទស្សនាសួនផ្កានៅ រង្វង់មូលបន្ទាយស្រី៕

អត្ថបទទាក់ទង