ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ចំនួន៨៨៧នាក់ បានចូលរួមបរិច្ចាគប្រាក់បៀវត្សសរុបជាង ២៦៣លានរៀល ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជំហានទី២
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃក្រសួងមុខងារសាធារណៈ សរុបចំនួន ៨៨៧នាក់ បានចូលរួមបរិច្ចាគប្រាក់បៀវត្ស ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជំហានទី២ ដែលសរុបជាទឹកប្រាក់ចំនួន ២៦៣,៤០០,០០០លានរៀល។ នេះបើតាមរបាយការណ៍របស់ក្រសួងមុខងារសាធារណៈ ដែលក្រុមការងារខ្មែរប៉ុស្តិ៍ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សូមជម្រាបថា នៅជំហានទី១ មានថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ចំនួន ៨៦៧នាក់ បានចូលរួមចលនាបរិច្ចាកប្រាប់បៀវត្ស និងសាច់ប្រាក់ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សរុបជាទឹកប្រាក់ចំនួន ៤១៣,៥៥៤,៥០០លានរៀល។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ដែលបរិច្ចាគប្រាក់បៀវត្ស ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជំហានទី២៖