ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមុខងារសាធារណៈជូនដំណឹងអំពីការបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការស៊ីវិលសម្រាប់ខែមេសានិងឧសភា ឆ្នាំ២០២៤

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 17

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងដល់មន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីការបើកប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយការបើកប្រាក់បៀរវត្សសរុបប្រចាំខែមេសាតែមួយលើក យ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ។

បន្ថែមពីលើនេះ ក្រសួងក៏បានជំរុញឱ្យមានការបើកប្រាក់បៀវត្សរ៍លើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសប្តាហ៍ទី១ ហើយលើកទី២ នឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៣។ ដោយឡែកការបើកប្រាក់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៤ នឹងត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕

អត្ថបទទាក់ទង