ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាគ្រោងស្នើសុំអង្គការយូណេស្កូ ដាក់ភ្នំត្បែងនៅខេត្តព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ កំសាន្ដ & ប្លែកៗ 342
កម្ពុជាគ្រោងស្នើសុំអង្គការយូណេស្កូ ដាក់ភ្នំត្បែងនៅខេត្តព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កម្ពុជាគ្រោងស្នើសុំអង្គការយូណេស្កូ ដាក់ភ្នំត្បែងនៅខេត្តព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ក្រសួងបរិស្ថានជាសេនាធិការរបស់រាជ​រ​ដ្ឋា​ភិ​បាល និង ជាប្រធានក្រុមការងារក្នុងការសិក្សា និង ពិនិត្យទៅលើតំបន់​ទេសភាព​ និង​រម​ណី​យ​ដ្ឋាន​​ទេស​ចរណ៍​​ធម្មជាតិ​ភ្នំ​ត្បែងបានរៀបចំបញ្ជីត្រៀមសម្រាប់ស្នើសុំទៅអង្គការយូណេ​ស្កូ​ដើម្បីដាក់ភ្នំធម្មជាតិសម្បូណ៌ព្រៃឈើធំៗនេះ ចូលជាបេតិកភណ្ឌធម្មជាតិពិភពលោក។​

នេះ​បើ​តា​ម​ លោក​នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ ​និង ​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថានឱ្យដឹង​អំ​ឡុ​​ង​​ពេ​ល​ដឹកនាំគណៈប្រតិភូក្រសួងប​រិ​ស្ថា​ន និង ​ក្រុ​ម​អ្នក​សារ​ព័ត៌​មាន​មួយ​ក្រុ​ម​ទៅ​ទ​ស្ស​នា​ឧ​ទ្យា​​ន​បេ​តិ​កភណ្ឌធម្មជាតិភ្នំត្បែង ភ្នំត្នោ​ត​ – ភ្នំពក និង​ដែនជម្រកសត្វព្រៃគូលែន​ព្រហ្ម​ទេព​ក្នុ​ង​ខេ​ត្ត​ព្រះ​វិហារ នៅថ្ងៃទី ២៩ – ៣១ ខែ​ម​ក​រាឆ្នាំ ២០២១ ដោយមានឧបត្ថម្ភ​គាំទ្រពី​គម្រោ​ង​U​S​A​I​D​ ព្រៃ​ឡង់បៃតង និង អង្គការWCS។

លោក ​នេត្រ ភក្ត្រា បានបញ្ជាក់ថា ភ្នំត្បែងជាតំបន់បេតិកភណ្ឌធម្មជាតិមួយក្នុង​ចំ​ណោ​មតំបន់ធម្មជាតិ៣កន្លែងទៀត មានដូចជា ព្រែកកាំពី ដែនជម្រកសត្វព្រៃព្រែកប្រសព្វ និង​ សហគមន៍ការពារធម្មជាតិត្មាតប៉ើយ ដែលក្រសួងបរិស្ថាននិងក្រុមការ​ងារ​ពា​ក់ព័ន្ធ​បា​ន​ត្រៀ​មដាក់ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោកដើម្បីស្នើសុំទៅ​អង្គ​កា​រ​យូ​ណេ​ស្កូ​។

យោងតាមឯកសារស្រាវជ្រាវបឋម តំបន់បេតិកភណ្ឌធម្មជាតិនេះនៅមានសេ​សស​ល់​ព្រៃ​ឈើ ដ៏សម្បូណ៌បែបដែលជាព្រៃស្រោង និង ព្រៃពាក់កណ្តាលស្រោង ហើយមា​នសា​រៈសំ​ខា​ន់​ខ្ពស់ស​ម្រា​ប់ការអភិរក្សសត្វព្រៃ ការផ្តល់សេវាប្រព័ន្ធអេកូឡូស៊ី និង ធានានូវ​ការ​ផ្គត់​ផ្គង់​ទឹក​សាប​ដ​ល់​ស​​ហគមន៍រស់នៅជុំវិញតំបន់នេះ។ថនិកសត្វជិតផុតពូជ និង រងគ្រោះ​ថ្នាក់​ជា​ច្រើ​​​ន​ប្រ​ភេទ រួ​ម​មា​ន ទោចម្កុដ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ប្រើស ឆ្កែព្រៃ ឆ្មាដាវ ស្វាព្រាម រញី​ប្រ​ផេះ​ប្រ​ចៀ​វភ្នំ​ត្បែ​ង និង មានសត្វព្រៃជាច្រើនប្រភេទផ្សេងទៀត ត្រូវបានគេដឹងថា មានវត្តមា​ននៅ​ក្នុ​ង​តំ​​ប​ន់​នេះ​។

ប្រភេទឈើសំខាន់ៗនៅមានវត្តមាននៅឡើយក្នុងតំបន់នេះ ដូចជា នាងនួន ដូង​ចែ​ម ធ្នង់ បេង ក្រញូង តាត្រាវ ផ្ដៀក គគីរ កកោះ ឈើទាល និង មានរុក្ខជាតិច្រើនប្រភេទ ដូចជា កេ​​ស​កូ​ល(អរគីដេ) យិនស៊ិនភ្នំត្បែង រុក្ខជាតិឱសថបុរាណ ដូចជា វល្លិគុយ មុខឈ្នាង ឆ្កែ​ស្រែ​ង​(​​ថ្នាំ​ព្យា​បាលក្រពះ)ដើមគោមួយ ជើងចាប អន្ទង់ស។ជាងនេះទៅទៀត មានរូងប្រចៀវ និង ទឹ​ក​ធ្លាក់ជាច្រើនកន្លែង។

តំបន់បេតិកភណ្ឌធម្មជាតិនេះ មានទិដ្ឋភាពព្រៃឈើស្រស់ស្អាត រួមជាមួយនឹងតំបន់​ទឹក​ធ្លា​​ក់​ជា​​ច្រើ​នកន្លែង ដូចជា ទឹកធ្លាក់តាំងយូ ទឹកធ្លាក់ចាក់អង្រែ ទឹកធ្លាក់អន្លង់ស្វាយ ពើ​ង​ព្រះ​រ​យ​​គួ​​ប​ផ្សំ​ជាមួយសត្វព្រៃ វត្តតាំងយូ និង មានទីតាំងជំនឿជាច្រើនកន្លែងដែលដើមឡើយអ្ន​ក​ភូ​​​មិ​និ​យា​យថា ភ្នំត្បែងស័ក្តិសិទ្ធខ្លាំងណាស់ ហើយគេនៅតែមានជំនឿ រួមទាំងជ​នជា​តិ​គួ​យ​ផ​ង​​ដែ​រ ។ ទាំងនេះបង្ហាញថា មានសក្តានុពលខ្ពស់ទាំងសម្បត្តិធនធានធម្មជាតិ និង ជំ​នឿផ្សេ​ងៗ​ដែលត្រូវរួមគ្នាថែរក្សាការពារទុកឱ្យមានជានិរន្តរ៍៕