ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់ជំនួយថវិកា សម្ភារៈ និងឃីតបន្ថែមទៀត ដល់ខេត្តចំនួន៤ សម្រាប់រៀបចំធ្វើចត្តាឡីស័កដល់ពលករ អំឡុងបុណ្យចូលឆ្នាំចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់ជំនួយថវិកា សម្ភារៈ និងឃីតបន្ថែមទៀត ដល់ខេត្តចំនួន៤ សម្រាប់រៀបចំធ្វើចត្តាឡីស័កដល់ពលករ អំឡុងបុណ្យចូលឆ្នាំចិន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់ជំនួយថវិកា សម្ភារៈ និងឃីតបន្ថែមទៀត ដល់ខេត្តចំនួន៤ សម្រាប់រៀបចំធ្វើចត្តាឡីស័កដល់ពលករ អំឡុងបុណ្យចូលឆ្នាំចិន

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយទឹកប្រាក់ចំនួន ២,៤៧៥,០០០,០០០រៀល សម្ភារៈ និងឃីតមួយចំនួនបន្ថែមទៀត ដល់ខេត្តកម្ពុជាចំនួន៤ ដែលនៅជាប់ព្រំដែនថៃ ដើម្បីត្រៀមរៀបចំធ្វើចត្តាឡីស័កដល់ពលករ ដែលនឹងចូលមកកម្ពុជា អំឡុងបុណ្យចូលឆ្នាំចិន។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។

ខេត្តចំនួន៤ ដែលទទួលបានជំនួយនេះ មាន៖

១៖ ខេត្តបាត់ដំបង ទទួលបានថវិកា ៣៧៥លានរៀល ឃីត ១៥០០ ទឹកសុទ្ធ២០០០កេស និងមីកញ្ចប់ ១៥០០កេស

២៖ ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ១,១៧០លានរៀល ឃីតចំនួន៤០០០ ទឹកសុទ្ធ៣០០០កេស និងមីកញ្ចប់ ១០០០កេស

៣៖ ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៧៨០លានរៀល ឃីតចំនួន៣០០០ ទឹកសុទ្ធចំនួន៦០០០កេស និងមីកញ្ចប់ចំនួន៣០០០កេស

៤៖ ខេត្តប៉ៃលិន ទទួលបានថវិកា១៥០លានរៀល ទឹកនិង សុទ្ធ៥០០កេស

បើតាមលោកស្រី យក់ សម្បត្តិ, ថវិកាទាំងនេះគឺសម្រាប់ត្រៀមរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី០២ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារតែអំឡុងពេលបុណ្យចូលឆ្នាំចិន ខាងមុខនេះ អាចនឹងមានការកកស្ទះតាមដងផ្លូវ ហើយក្រុមហ៊ុនមួយចំនួននឹងឈប់សម្រាក។ លោកស្រី បានបន្ថែមថា ពេលនេះអំណោយសម្រាប់ខេត្តឧត្តរមានជ័យ កំពុងដឹកជញ្ជូនទៅកាន់ខេត្តឧត្តរមានជ័យ ដោយឡែកខេត្ត៣ទៀត កំពុងបន្តរៀបចំដឹកទៅប្រគល់ជូន ហើយសម្រាប់ថវិកាក៏កំពុងរៀបចំផ្ទេរទៅកាន់រដ្ឋបាលខេត្តទាំង៤ផងដែរ។

ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។

បើតាមក្រសួងសុខាភិបាល, រហូតមកដល់ពេលនេះ មានពលករខ្មែរចំនួនជាង២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា ៕

អត្ថបទទាក់ទង