អ្នកអភិរក្សកំពុងតែតាមដានវត្តមានអកត្រីក្បាលប្រផេះនៅកម្ពុជា
ក្រុមអ្នកអភិរក្សនៃអង្គការសត្វស្លាបអន្តរជាតិ (BirdLife International )នៅពេលនេះកំពុងតែតាមដាននូវវត្តមានសត្វបក្សីមួយប្រភេទ គឺអកត្រីក្បាលប្រផេះ។ ប្រភពដដែលបានអះអាងថា អកត្រីក្បាលប្រផេះកំពុងទទួលរងការគំរាមកំហែងដោយការបាត់ទីជម្រកនិងការនេសាទត្រីហួសកម្រិត។
ប្រភពដដែលបានបន្តថា នៅដែនជម្រកសត្វព្រៃលំផាត់ក្រុមការងារតាមដានជីវចម្រុះយើងបានកត់ត្រាវត្តមាននិងសំបុកសត្វប្រភេទនេះនៅរាយប៉ាយជាពិសេសទីតាំងជាប់តំបន់ដីសើមធំៗ និងទន្លេស្រែពក។ ដោយឡែកក្នុងខែធ្នូកន្លងមកយើងកត់ត្រាបាននៅ៤ទីតាំងផ្សេងគ្នានៃដែនជម្រកសត្វព្រៃលំផាត់។ អកត្រីក្បាលប្រផេះនៅកម្ពុជា គឺជាប្រភេទសត្វបក្សីដែលស៊ីត្រី ហើយមានដែនជម្រកនៅតំបន់ អាស៊ីអគ្នេយ៍ ។ សត្វបក្សីប្រភេទនេះត្រូវបានគេដឹងថា អាចមានចំនួនពី ១០ ០០០ ទៅ ១០០ ០០០ ក្បាល ហើយអាចនឹង បន្តធ្លាក់ចុះដោយសារតែការបាត់បង់ទីជម្រក ការបំពុល ការខ្សត់ចំណី ។
នៅពេលបច្ចុប្បន្ននេះវាគឺជាប្រភេទសត្វដែលកំពុងតែបោះជំហានទៅរកសត្វដែលជិតនឹងរងនូវការគម្រាមកំហែង ៕