សិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ធ្វើពីទង់ដែង ស្ពាន់ ប្រាក់ ច្នៃបែបក្បាច់បុរាណខ្មែរកំពុងទទួលបានការគាំទ្រពីអតិថិជន
វត្ថុអនុស្សាវរីយ៍ធ្វើពីទង់ដែង ស្ពាន់ ប្រាក់ ច្នៃបែបក្បាច់បុរាណខ្មែរទោះមានតម្លៃខ្ពស់ក៏ពិតមែន ប៉ុន្តែមានការគាំទ្រពីសំណាក់អតិថិជន ខណៈមុខរបរនេះ អាចរកប្រាក់ចំណូលបានច្រើន បង្កើនសេដ្ឋកិច្ចគ្រួសារ និងជួយថែរក្សាកេរមរតកដូនតាផងដែរ។
លោកវ៉ាន់ ស៊ីថា ជាអ្នកផលិត និងលក់វត្ថុអនុស្សាវរីយ៍នៅភូមិ ព្រែកក្តាម ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្តាលបានប្រាប់វិទ្យុជាតិកម្ពុជាថា របរធ្វើវត្ថុអនុស្សាវរីយ៍ពីស្ពាន់ ប្រាក់ ដែលច្នៃបែបក្បាច់បុរាណខ្មែរនេះ ជាមុខរបរតាំងពីដូនតា ហើយបន្ដរហូតមកដល់សម័យបច្ចុប្បន្ន។
លោកបន្ថែមថា វត្ថុអនុស្សា វរីយ៍ដែលផលិតសព្វថ្ងៃមានជា ថូផ្កា ថាស ជើងពាន ផ្តិល និងរូបសំណាក់ផ្សេងៗ ដែលច្នៃតាមបែបភ្ញីទេសរូបប្រាសា ទអង្គរវត្ត ប្រាសាទបុរាណ តាមបែបធម្មជាតិ និងរូបជា ច្រើនទៀត អាស្រ័យទៅតាមការបញ្ជាទិញរបស់អតិថិជន។ លោក វ៉ាន់ ស៊ីថា បន្តទៀតថា ចំពោះវត្ថុអនុស្សាវរីយ៍ដែលធ្វើពីទង់ដែង ស្ពាន់ ប្រាក់នេះ គឺច្នៃចេញពីដៃសុទ្ធសាធ ដែលអាចប្រើរយៈពេលយូរឬក៏ឆាប់អាស្រ័យទៅលើទំហំនៃវត្ថុដែលភ្ញៀវតម្រូវចង់បាន។
«ដោយសារមានការផ្សព្វផ្សាយ តាមប្រព័ន្ធបណ្តា ញសង្គម ដល់ពេលអ៊ីចឹងទៅ មានភ្ញៀវខ្មែរចាប់អារម្មណ៍ច្រើន អ៊ីចឹងទៅមានការគាំទ្រដែរ ប៉ុន្ដែសន្ទុះនៃការគាំទ្រមិន សូវដូចពីមុននោះទេ គាត់ទិញយកទៅវត្ថុអនុស្សាវរីយ៍ជូនទៅដល់មិត្តភក្តិ បងប្អូន ថ្នាក់ ដឹកនាំគាត់ និងភ្ញៀវខ្លះគាត់មានលទ្ធភាពគ្រប់គ្រាន់គាត់ទិញយកទៅដាក់តាំងលម្អក្នុងផ្ទះរបស់គាត់ បើសិនជាភ្ញៀវបរទេសបាត់ឈឹងតែម្ដង បើចេញទៅខាងថៃគឺអត់ទេ ប៉ុន្ដែកាលពីមុនវិញ យើងនាំចេញច្រើន ឧបមាថា នៅក្នុងផ្ទះមួយអ៊ីចឹង ផលិតផ្តិល ហើយផ្ទះមួយទៀតផលិតក្អមអ៊ីចឹងទៅយើងនាំចេញច្រើន ដូចជាពួកខ្ញុំប៉ាម៉ាក់ខ្ញុំអ្នកធ្វើអ៊ីចឹងទៅ ខ្ញុំក៏ថតជាវីដេអូ ថតវត្ថុទាំង អស់ហ្នឹងផ្សព្វផ្សាយរយៈពេលយូរទៅ ទើបមានការគាំទ្រដល់ឥឡូវ»។
លោក វ៉ាន់ ស៊ីថា បានដឹងទៀតថា ចំពោះតម្លៃវត្ថុអនុ ស្សាវរីយ៍ទាំងនោះគឺអាស្រ័យទៅលើទំហំរចនាបថក្បាច់ និងប្រភេទដូចជាប្រភេទប្រាក់ទឹក១០ តម្លៃ១០០០ ដុល្លារ ស្ពាន់តម្លៃ ៥៥ ទៅ ៦០ដុល្លារ និងទង់ដែងតម្លៃពី ៤៥ ទៅ ៦០ ដុល្លារ៕