ខ្មែរប៉ុស្ដិ៍ Close

    សហគមន៍​ដាំ​បន្លែ​នៅ​ស្រុក​ថ្មគោល បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ជប៉ុន​ផលិត​បន្លែ​សរីរាង្គ ដើម្បី​លក់​ទៅកាន់​ផ្សារ​ទំនើប​

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 895
    សហគមន៍​ដាំ​បន្លែ​នៅ​ស្រុក​ថ្មគោល បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ជប៉ុន​ផលិត​បន្លែ​សរីរាង្គ ដើម្បី​លក់​ទៅកាន់​ផ្សារ​ទំនើប​សហគមន៍​ដាំ​បន្លែ​នៅ​ស្រុក​ថ្មគោល បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ជប៉ុន​ផលិត​បន្លែ​សរីរាង្គ ដើម្បី​លក់​ទៅកាន់​ផ្សារ​ទំនើប​

    សហគមន៍​ដាំ​បន្លែ​សំរោង​ឫស្សី នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ផលិត​បន្លែ​សរីរាង្គ ដើម្បី​លក់​ទៅកាន់​ផ្សារ​ទំនើប (​អ៊ី​អន​ភ្នំពេញ​) ដែល​នេះ​ជាការ​លើកទឹកចិត្ត​ឱ្យ​កសិករ​ផលិត បាន​កាន់តែច្រើន​។

    ​លោក ប៉ុ​ញ ឧ​ត្ត​ម អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា ប្រម ញ់​និង​នេសាទ ខេត្តបាត់ដំបង​បានឱ្យដឹង​នៅ​ថ្ងៃ​១​កើត ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ​ថា តាមរយៈ​ការធ្វើ​កិច្ចសន្យា​កសិកម្ម រវាង​សហគមន៍​ដាំ​បន្លែ និង​ក្រុមហ៊ុន​ជប៉ុន​នេះ គឺ​បានធ្វើឱ្យ​សហគមន៍​ទទួលបាន​ផលប្រយោជន៍​ច្រើន ក្នុង​ការផលិត​បន្លែ​សរីរាង្គ មានដូចជា​៖ បន្លែ​ស្លឹក និង​បន្លែ​យក​មើម ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចង់បាន​រប​ស់​ក្រុមហ៊ុន ហើយ​រក្សា​តម្លៃ​ថែម​ទៀតផង ។

    ​លោក​បាន​បន្តថា ការចុះកិច្ចសន្យា​រវាង​សហគមន៍​និង​ក្រុមហ៊ុន​នេះ គឺជា​ជំហាន​មួយ​ក្នុង​ការផលិត​បន្លែ​សរីរាង្គ ដោយ​មិន​ប្រើប្រាស់​គីមី ហើយ​ប្រជាកសិករ​ទទួលបាន​តម្លៃ​ទីផ្សារ​ខ្ពស់ ដោយ​មិន​បារម្ភ​ខ្លាច​ផលិតផល​បាន​ហើយ​គ្មាន​ទីផ្សារ​នោះទេ ហើយ​ពួកគាត់​នឹង​ទទួលបាន​ប្រាក់ចំណូល​ច្រើន ។ លោក​បាន​បន្ថែមថា ខាង​មន្ទីរ​កសិកម្ម​ក៏បាន​ជំរុញ​ឱ្យ​តំណាង​សហគមន៍​ទាំងអស់​ត្រូវគោរព​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ហើយ​កសិករ​ត្រូវមាន​ភាពស្មោះត្រង់​ជាមួយ​ក្រុមហ៊ុន ត្រូវ​រក្សា​គុណភាព​បន្លែ​សរីរាង្គ​ដោយ​មិន​ក្លែងបន្លំ ។​

    ​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​សហគមន៍​កសិកម្ម​សំរោង​ឫស្សី​បាននិងកំពុង ផលិត​បន្លែ​សរីរាង្គ ដែលមាន​តម្លៃ​ខ្ពស់​លើ​ទីផ្សារ រួមមាន បន្លែ​ស្ពៃក្តោប​ពូជ​ជប៉ុន ស្ពៃក្តោប​បេះដូង ផ្កា​ស្ពៃ​ពណ៌​ស ផ្កា​ស្ពៃ​ពណ៌​ខៀវ ខាត់ណា​ដើម ស្ពៃបូកគោ ស្ពៃហាង ស្ពៃ​ហៃ​ស៊ីម ស្ពៃក្រញាញ់ និង​សាលាដ ជាដើម ដើម្បី​ផ្គត់ផ្គង់​បន្លែ​ឱ្យស្រប​ទៅតាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ឆ្លើយតប​ទៅ នឹង​តម្រូវការ​ចង់បាន​រប​ស់​ក្រុមហ៊ុន ហើយ​រក្សា​តម្លៃ​ខ្ពស់​ថែម​ទៀតផង ។ ក្នុង​មួយ​រដូវៗ​ប្រជា​សហគមន៍​អាច​រកប្រាក់​ចំណេញ​បាន​ជាង ១០​លាន​រៀល ហើយ​ជា​មធ្យម​សហគមន៍​អាច​ផ្គត់ផ្គង់​បន្លែ​បាន ២​តោន ក្នុង​មួយថ្ងៃ​៕

    អត្ថបទទាក់ទង