ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ រក្សាជំហរបើកបវេសនកាល ឆ្នាំសិក្សាថ្មីនៅថ្ងៃទី១១មករាឆ្នាំ២០២១ដដែល

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 43
ក្រសួងអប់រំ រក្សាជំហរបើកបវេសនកាល ឆ្នាំសិក្សាថ្មីនៅថ្ងៃទី១១មករាឆ្នាំ២០២១ដដែល ក្រសួងអប់រំ រក្សាជំហរបើកបវេសនកាល ឆ្នាំសិក្សាថ្មីនៅថ្ងៃទី១១មករាឆ្នាំ២០២១ដដែល

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា បើទោះបីជាប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលបានជូនដំណឹងអំពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ទៅលើពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃមួយចំនួនក៏ដោយ ក៏ក្រសួងអប់រំ នៅតែសម្រេចបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដដែលសម្រាប់សាលារៀនរបស់រដ្ឋ ។

ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាក្នុងអំឡុងពេលបើកសាលារៀនឡើងវិញនេះ ក្រសួងបានតម្រូវឱ្យសាលាទំាងអស់ត្រូវអនុវត្តន៍ខ្ជាប់ខ្ជាប់នូវវិធានការសុវត្ថិភាពសុខភាព ដូចជា ពាក់ម៉ាស់ មានជែល អាកុល ឬកន្លែងលាងដៃសម្លាប់មេរោគ និងចែកវេនសិក្សារបស់សិស្សដើម្បីរក្សាគម្លាតជាដើម។

ឯកឧត្តមបានបន្តទៀតថាចំពោះសាលាមួយចំនួនតូចដែលត្រូវបានយកធ្វើមណ្ឌលចត្តាឡីស័ក ត្រូវមានការសម្អាត រម្ងាប់មេរោគឱ្យបានរួចរាល់តាមវិធានក្រសួងសុខាភិបាល មុនការបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅថ្ងៃ១១ ខែមករា ឆ្នាំ២០២១។

សំឡេង៖ «សាលារៀនមួយចំនួនតូចដែលធ្លាប់បានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក ត្រូវមានការសម្អាតរម្ងាប់មេរោគឱ្យបានរួចរាល់តាមវិធានការក្រសួងសុខាភិបាល និងបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងអប់រំ យុវជន និងកីឡា មុនការបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅថ្ងៃ១១ មករា ២០២១ តាមទិដ្ឋភាពជាក់ស្តែង»។

សូមរម្លឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យគ្រឹះស្ថានសិក្សាឯកជន បើក ដំណើរការចូលរៀនឡើងវិញ។ ចំណែកការបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៃគ្រឹះស្ថានសិក្សាចំណេះទូទៅ របស់រដ្ឋ ត្រូវចាប់ផ្ដើមនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដោយបន្តអនុវត្តតាមស្តង់ដារ វិធានរបស់ក្រសួងអប់រំ ៕

អត្ថបទទាក់ទង