ខ្មែរប៉ុស្ដិ៍ Close

ឆ្នាំ២០២០ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តនៅខេត្តកំពង់ធំមានការថយចុះ តែចំនួនភ្ញៀវទេសចរមកស្នាក់នៅមានការកើនឡើង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 60
ឆ្នាំ២០២០ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តនៅខេត្តកំពង់ធំមានការថយចុះ តែចំនួនភ្ញៀវទេសចរមកស្នាក់នៅមានការកើនឡើង ឆ្នាំ២០២០ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តនៅខេត្តកំពង់ធំមានការថយចុះ តែចំនួនភ្ញៀវទេសចរមកស្នាក់នៅមានការកើនឡើង

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានឱ្យដឹងនៅព្រឹកថ្ងៃ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១នេះថា នៅខេត្តកំពង់ធំមានរមណីយដ្ឋានទេស​ចរណ៍ដែលមានសក្ដានុពលក្នុងខេត្ត រួមមាន៖ រមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុក ប្រាសាទគុកនគរ រមណីយដ្ឋានវប្បធម៌ និងធម្មជាតិភ្នំសន្ទុក រមណីយដ្ឋានស្ទឹងជីនិត រមណីយដ្ឋានស្ទឹងព្រៃប្រស់ រមណីយដ្ឋាន​បឹងសំរឹទ្ធិ ទំនប់៦មករា ធ្នស់តាព្រំ កែងគោល មជ្ឈមណ្ឌលសាសនាវប្បធម៌ទេសចរណ៍សំពៅត្រៃលោកត្រៃលក្ខណ៍ និងវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ដែលមានភ្ញៀវទេសចរចូលចិត្តមកទស្សនាកម្សាន្តច្រើនក្នុងខេត្ត។

លោក សេង អាន បញ្ជាក់ថា នៅឆ្នាំ២០២០ មានភ្ញៀវទេសចរមកទស្សនាកម្សាន្តសរុបចំនួន ១៤៨.០៦៥នាក់ ប្រៀបធៀបចំនួនភ្ញៀវទេសចរប្រចាំឆ្នាំ២០១៩ មានការថយចុះចំនួន ៦០,២០ភាគរយ។ ក្នុងនោះភ្ញៀវទេសចរ​ជាតិចំនួនចំនួន ១៤០.៣៤១នាក់ មានការថយចុះចំនួន៥៩,៨៥ភាគរយ ភ្ញៀវអន្តរជាតិមានចំនួន ៧.៧២៤នាក់ មានការថយចុះចំនួន ៦៥,៦៦ភាគរយ។ ចំនួនភ្ញៀវទេសចរមកស្នាក់នៅក្នុងខេត្ត​កំពង់ធំ​មាន​ចំនួន ១២៧.៩០១នាក់ ប្រៀបធៀបនឹងឆ្នាំ២០១៩ មានការកើនឡើង ២១,៩៩ភាគរយ។

ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១២៣.៩៥២នាក់ ប្រៀបធៀបភ្ញៀវទេសចរជាតិប្រចាំឆ្នាំ២០១៩ មានការកើនឡើង ២៨,៤៦ភាគរយ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៣.៩៤៩នាក់ ប្រៀបធៀបភ្ញៀវទេសចរអន្តរជាតិប្រចាំឆ្នាំ២០១៩ មានការថយចុះ៥២,៦៨ភាគរយ៕

អត្ថបទទាក់ទង