ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាទទួលចំណូលជាង៤៨០លានដុល្លារ ពីការនាំចេញផលិតផលជ័រ និងដើមកៅស៊ូ នៅឆ្នាំ២០២០

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 55
កម្ពុជាទទួលចំណូលជាង៤៨០លានដុល្លារ ពីការនាំចេញផលិតផលជ័រ និងដើមកៅស៊ូ នៅឆ្នាំ២០២០ កម្ពុជាទទួលចំណូលជាង៤៨០លានដុល្លារ ពីការនាំចេញផលិតផលជ័រ និងដើមកៅស៊ូ នៅឆ្នាំ២០២០

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២០ កម្ពុជាទទួលបានចំណូលចំនួន ៤៨២ ៧៦០ ០០០ ដុល្លារអាមេរិក ពីការនាំចេញផលិតផលជ័រកៅស៊ូ និងដើមកៅស៊ូ។

ក្នុងការនាំចេញដែលមានទឹកប្រាក់ជាង៤៨០លានដុល្លារនេះរួមមាន៖ ការនាំចេញផលិតផលជ័រកៅស៊ូ សម្រេចបានទឹកប្រាក់ ៤៧៨ ៦៦០ ០០០ដុល្លារអាមេរិក និងនាំចេញដើមកៅស៊ូ មានទឹកប្រាក់ ៦ ១៦០ ០០០ដុល្លារអាមេរិក។

បើតាមក្រសួងកសិកម្ម រហូតមកដល់ពេលនេះកម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូ ចំនួន ៤០១ ៩១៤ ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូឧស្សាហកម្ម ចំនួន ២៤០ ៨១១ ហិកតា ស្មើនឹង៦០% និងផ្ទៃដីកៅស៊ូជាលក្ខណៈគ្រួសារ ចំនួន ១៦១ ១០៣ ហិកតា ស្មើនឹង៤០%។

ចំពោះផ្ទៃដែលអាចចៀរជ័រកៅស៊ូបានចំនួន ២៩០ ០១៣ហិកតា ដែលទទួលបានទិន្នផលជាមធ្យម ចំនួន១.២០តោនក្នុង១ហិកតា សរុបទិន្នផលទទួលបានចំនួន ៣៥ម៉ឺនតោន។

សូមបញ្ជាក់ថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហិបុរី និងម៉ាឡេស៊ី៕

អត្ថបទទាក់ទង