ខ្មែរប៉ុស្ដិ៍ Close

១០ខែឆ្នាំនេះ កម្ពុជានាំចេញជ័រកៅស៊ូជិត ៣០ម៉ឺនតោន ទទួលបានចំណូលជាង ៣៧៨លានដុល្លារ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 9
១០ខែឆ្នាំនេះ កម្ពុជានាំចេញជ័រកៅស៊ូជិត ៣០ម៉ឺនតោន ទទួលបានចំណូលជាង ៣៧៨លានដុល្លារ ១០ខែឆ្នាំនេះ កម្ពុជានាំចេញជ័រកៅស៊ូជិត ៣០ម៉ឺនតោន ទទួលបានចំណូលជាង ៣៧៨លានដុល្លារ

(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែតុលា កម្ពុជានាំចេញជ័រកៅស៊ូ ២៨៣២០២តោន និងឈើកៅស៊ូ១.៣ម៉ឺនម៉ែត្រគូបទទួលបានចំណូលជា ៣៧៨លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរបាយការណ៍បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល១០ខែនេះ មានចំនួន ៣៧៦,៧១២,១៩៨ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ១,៤១៨,៤៨២ដុល្លារ។

គិតត្រឹមខែតុលា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ ៣២៧ដុល្លារ ក្នុង១តោន ថយចុះចំនួន១៥៤ដុល្លារ ក្នុងមួយតោន ស្មើនឹង១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃ២០៥ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕

Credit: Fresh News

អត្ថបទទាក់ទង