ខ្មែរប៉ុស្ដិ៍ Close

    លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយសួរសុខទុក្ខលោក កឹម ឈឹម ប្រធានសាខាភូមិក្រាំងស្វាយ!

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1001
    លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយសួរសុខទុក្ខលោក កឹម ឈឹម ប្រធានសាខាភូមិក្រាំងស្វាយ!លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយសួរសុខទុក្ខលោក កឹម ឈឹម ប្រធានសាខាភូមិក្រាំងស្វាយ!

    នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ
    រួមដំណើរជាមួយដោយលោក ជុំ ឈាង និង លោក កន សុកេន  ចៅសង្កាត់ព្រែកកំពឹស ព្រមទាំងក្រុមការងារសង្កាត់ព្រែកកំពឹស បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខ លោក កឹម ឈឹម ប្រធានសាខាភូមិក្រាំងស្វាយ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

    អំណោយដែលក្រុមការងារបាននាំយកទៅជូនដល់អ្នកជំងឺ រួមមានថវិកាសរុបចំនួន មួយលានបួនសែនរៀល (១,៤០០,០០០៛) ភេសជ្ជៈចម្រុះចំនួន០៤កែស, មី០២កែស (ក្នុងនោះរួមមានថវិកាសង្កាត់ព្រែកកំពឹស ៤សែនរៀល) ៕

    អត្ថបទទាក់ទង