ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជានឹងមិនយកប្រជាពលរដ្ឋខ្លួនធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុនឬប្រទេសណាមួយនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 31
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជានឹងមិនយកប្រជាពលរដ្ឋខ្លួនធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុនឬប្រទេសណាមួយនោះទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជានឹងមិនយកប្រជាពលរដ្ឋខ្លួនធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុនឬប្រទេសណាមួយនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងទិញវ៉ាក់សាំងពីក្រុមហ៊ុនណាដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកតែ (WHO) តែប៉ុណ្ណោះ ហើយកម្ពុជានឹងមិនយកប្រជាពលរដ្ឋខ្លួន ធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណាមួយនោះទេ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នៅគេហដ្ឋានរបស់លោកនៅក្រុងតាខ្មៅ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា មកដល់បច្ចុប្បន្ននេះ មិនទាន់មានក្រុមហ៊ុនវ៉ាក់សាំងណាមួយ ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) នៅឡើយនោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ក្រោយពេលទទួលបានវ៉ាក់សាំង ប្រជាជនកម្ពុជា ក៏នឹងទទួលបានវ៉ាក់សាំងចាក់ដោយមិនគិតថ្លៃនោះទេ ហើយក៏លោកត្រូវប្រាកដថា ការចាក់វ៉ាក់សាំងនោះមិនបានបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាពលរដ្ឋនោះឡើយ៕

អត្ថបទទាក់ទង