ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដែង​នូវ​ការអបអរសាទរ​ខួប​លើក​ទី​២៨​នៃ​ការដាក់បញ្ចូល​រមណីយដ្ឋាន​អង្គរ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 63
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដែង​នូវ​ការអបអរសាទរ​ខួប​លើក​ទី​២៨​នៃ​ការដាក់បញ្ចូល​រមណីយដ្ឋាន​អង្គរ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដែង​នូវ​ការអបអរសាទរ​ខួប​លើក​ទី​២៨​នៃ​ការដាក់បញ្ចូល​រមណីយដ្ឋាន​អង្គរ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

​តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានសម្ដែង​នូវ​ការអបអរសាទរ​ខួប​លើក​ទី​២៨​នៃ​ការដាក់បញ្ចូល​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​។ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ គឺជា​ខួប​លើក​ទី​២៨​ឆ្នាំ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)​។

លោកនាយករដ្ឋមន្ត្រី ​បាន​បន្តថា នេះ​គឺជា​ការ​រំឭកស្មារតី​កូន​ខ្មែរ​គ្រប់រូប​ឱ្យ​ចេះ​ស្រឡាញ់ និង ចូលរួម​ថែរក្សា​បេតិកភណ្ឌ ជាពិសេស​គឺ​សម្តែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​ពលិកម្ម​ដើម្បី​បុព្វហេតុ​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​នា​សម័យ​អតីតកាល និង​ការតស៊ូ ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​ប្រទេស ក្នុងការ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ ការពារ​ឱ្យបាន​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​របស់​ជាតិ និង​ពិភពលោក​ទាំងមូល​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង មុតមាំ​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​មួយ​ដ៏​អស្ចារ្យ​នេះ​។ បច្ចុប្បន្ន​អង្គរវត្ត​បាន​ក្លាយជា​គោលដៅ ទេសចរណ៍​លេខ​១​នៅលើ​ពិភពលោក ដោយបាន​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​រាប់លាន នាក់មក​ទស្សនា និង​បាន​ស្គាល់​ពីស​ម្ប​តិ្ត​វប្បធម៌​ប្រទេស​កម្ពុជា​។

អត្ថបទទាក់ទង