ខ្មែរប៉ុស្ដិ៍ Close

ក្រៅពីស្រូវ និងអង្ករការនាំចេញ ដំឡូងមីក៏មានបរិមាណច្រើនគួរសមដែរ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 108
ក្រៅពីស្រូវ និងអង្ករការនាំចេញ ដំឡូងមីក៏មានបរិមាណច្រើនគួរសមដែរ ក្រៅពីស្រូវ និងអង្ករការនាំចេញ ដំឡូងមីក៏មានបរិមាណច្រើនគួរសមដែរ

ក្រៅពីស្រូវនិងអង្ករដែលបាននាំចេញច្រើនក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ បានអះអាងថា បរិមាណនៃការនាំចេញដំឡូងមីក្រៀមក៏មានបរិមាណនៃការនាំចេញច្រើនទីពីរនៅក្នុងបញ្ជីនាំចេញ ផលិតផលកសិកម្មរបស់កម្ពុជាផងដែរ ។

នៅក្នុងរបាយការណ៍ដែលផ្សព្វផ្សាយដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីព្រលប់ម្សិលមិញ បានឲ្យដឹងថា បរិមាណដំឡូងមីដែលកម្ពុជានាំចេញទៅក្រៅប្រទេសនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២០ គឺមានចំនួន រហូតដល់ទៅ ១.៣១២.៩១៣ តោន ។

ប្រភពដដែលបានអះអាងថា តួរលេខនៃការនាំចេញនេះ គឺមានកំណើន៨,២៦ភាគរយ ធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០១៩ កន្លងទៅ ។

ក្រៅពីដំឡូងមី និង ស្រូវអង្ករ នៅក្នុងរយៈ១១ ខែ នៃឆ្នាំ២០២០ នេះកម្ពុជាបាននាំចេញផលិតផលកសិកម្មផ្សេងៗសរុបប្រមាណជា ៥,០៥ លានតោនចំនួន ៦៧ មុខ ទៅកាន់គោលដៅចំនួន ៤៦ ប្រទេស នៅលើពិភពលោក ។
ក្រៅពីស្រូវ អង្ក ដំឡូងមី ផលិតផលដែលកម្ពុជានាំចេញទៅនោះ មានតាំងពីបន្លែ ជ័រកៅស៊ូ ម្ទេស ពោត ស្វាយ គ្រាប់ឈូក ស្វាយចន្ទី …។ល។

អត្ថបទទាក់ទង