ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺករណីពាក្យចចាមអារាមដែលថាអ្នកឆ្លងកូវីដ-១៩ ចំនួន៦នាក់ ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើដំណើរទៅស្រុកព្រៃឈរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ ឯកសារ 41
រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺករណីពាក្យចចាមអារាមដែលថាអ្នកឆ្លងកូវីដ-១៩ ចំនួន៦នាក់ ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើដំណើរទៅស្រុកព្រៃឈរ រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺករណីពាក្យចចាមអារាមដែលថាអ្នកឆ្លងកូវីដ-១៩ ចំនួន៦នាក់ ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើដំណើរទៅស្រុកព្រៃឈរ

រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធករណីអ្នកឆ្លងកូវីដ-១៩ ចំនួន៦នាក់ ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» បានធ្វើដំណើរទៅលេងបងប្អូន នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០នេះបានឲ្យដឹងថា អ្នកឆ្លងកូវីដ-១៩ ទាំង៦នាក់ បានធ្វើដំណើរទៅសាកសួរសុខទុក្ខបងប្អូនរបស់ពួកគេ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មុនពេលដែលក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ មិនបានមកខេត្តកំពង់ចាមក្នុងពេលថ្មីៗ ឬនៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២០នោះឡើយ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់វិធានការបន្ទាន់ឲ្យមន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុកព្រៃឈរ ចុះធ្វើការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ដោយរកឃើញចំនួន៨នាក់ និងយកពួកគាត់មកពិនិត្យ យកសំណាក និងបញ្ជូនអ្នកប៉ះពាល់ទាំង៨នាក់ ដែលមានការប្រឈមកម្រិតខ្ពស់ មកធ្វើចត្តាឡីស័កកម្រិត២ នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម៕

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តកំពង់ចាម៖

អត្ថបទទាក់ទង