ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 38
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី

នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីកិច្ច ប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោក អាស៊ានលើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ វីដឺអូខុនហ៊្វ្រែនរួចមក (Virtual Conference) ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តជួបប្រជុំតាមរយៈប្រព័ន្ធ វីដឺអូខុនហ៊្វ្រែន (Virtual Conference) ជាមួយ ឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី បន្តទៀត តបតាមសំណើររបស់ឧត្តមសេនីយ៍ទោ GOH SI HOU ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនងល្អ និងបន្តជំរុញកិច្ចសហប្រត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ គួររំលឹកផងដែរថា៖ ឧត្តមសេនីយ៍ទោ GOH SI HOU ទើបបានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកសិង្ហបុរី មកបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅកម្ពុជា កាលពីខែមករា ឆ្នាំ២០២០ កន្លងទៅ។

ក្នុងជំនួបលើកនេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា និងសិង្ហបុរី ជាពិសេសផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ដែលកើតមានបន្ទាប់ពីមានការរាតត្បាតក្នុងតំបន់ និងពិភពលោកក្នុងរយៈពេលជិត ០១ឆ្នាំកន្លងមកនេះ និងបានចែករំលែកផ្លាស់ប្តូរបទពិសោធន៍ល្អៗទៅវិញ ទៅមកលើ ការ ចូល រួមរបស់កងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាមួយ រដ្ឋាភិបាល របស់ ខ្លួន ក្នុង យុទ្ធ នា ការប្រយុទ្ធ ប្រឆាំង នឹង ជំងឺ រាតត្បាតសាកលនេះ។

ក្រៅពីនេះ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជា ពិសេសក្នុងផ្នែកអប់រំបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសំខាន់ៗមួយ ចំនួន ហើយសង្ឃឹមយ៉ាងមុតមាំថា នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរសា្រលឡើងវិញ កិច្ចសហប្រតិបត្តិការទាំងនេះនឹងកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត ៕

អត្ថបទទាក់ទង