ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៥ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 39
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៥ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៥ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាតុលាកាកំពូល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថជំនាន់ទី២៥ ដែលមានសិក្ខាកាមសរុបចំនួន ១០៧នាក់ ស្រី០៥នាក់។

វគ្គនេះសិក្សាមានរយៈពេល ៦ខែ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០១ ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកវិទ្យាស្ថាន (កំបូល) នាយកមជ្ឍមណ្ឌលហ្វឹកហ្វឺន (ភ្នំជុំរីករាយ) នាយការិយាល័យជំនាញ លោក វរសេនីយ៍ត្រី វ៉ាងសង់ ម៉ារេស្គូ(Vincent Mares ) ទីប្រឹក្សាបារាំង អមបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃបមរទេស ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែរមានការពាក់ព័ន្ធជាច្រើនរូបទៀត៕

អត្ថបទទាក់ទង