ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិតបង្ហោះក្នុង YouTube មួយ ពាក់ព័ន្ធសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 47
ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិតបង្ហោះក្នុង YouTube មួយ ពាក់ព័ន្ធសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិតបង្ហោះក្នុង YouTube មួយ ពាក់ព័ន្ធសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលទាំងស្រុង នូវព័ត៌មានប្រឌិត ដែលកាត់តរូបភាពសម្តេចតេជោ ហ៊ុន សែន បង្ហោះក្នុង Youtube មួយ ដោយបានបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងសុខភាពរបស់សម្តេច។

ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការ បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកចាប់ខ្លួនជនបំភ្លៃការពិតបំពុលសង្គមនេះ យកមកចាត់ការតាមផ្លូវច្បាប់។

លោកស្រី ឱវណ្ឌឌីន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការផ្សាយព័ត៌មានប្រឌិតនេះ។ សុំមេត្តាកុំជឿឲ្យសោះ ហើយសូមអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ផង សូមអរគុណ»។

សូមជម្រាបថា ក្រសួងសុខាភិបាលជាញឹកញាប់ តែងតែចេញមកទាត់ចោល នូវព័ត៌មានប្រឌិតបំភ្លៃសង្គម ដែលបង្ហោះក្នុងគណនី Facebook និង Youtube ពិសេសព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពនៃជំងឺកូវីដ-១៩។ ក្រៅពីច្រានចោលក្រសួងក៏អំពាវនាវ ឲ្យមានការស្វែងរកចាប់ខ្លួនជនបំពុលសង្គមនេះ មកចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទទាក់ទង