ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្នើដល់កងកម្លាំងទាំងអស់ បន្តនូវស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាព

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 29
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្នើដល់កងកម្លាំងទាំងអស់ បន្តនូវស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្នើដល់កងកម្លាំងទាំងអស់ បន្តនូវស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាព

(ត្បូងឃ្មុំ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានស្នើដល់កងកម្លាំងទាំងអស់ សូមបន្តនូវស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាពដ៏ស្រស់បំព្រងដែលកំពុងគ្របដណ្តប់លើប្រទេសយើងនាពេលនេះ ហើយចូលរួមក្នុងការទប់ស្កាត់នូវរាល់ការបំផុសបំផុលអកុសលនានា ដែលនាំមកនូវអស្ថិរភាព និងអសន្តិសុខ ពីសំណាក់អ្នកនយោបាយមួយចំនួនដែលបន្តមហិច្ឆិតាឥតឈប់ឈរក្នុងការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព អភិវឌ្ឍន៍ និងសុខដុមរមនីយភាពនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីចែកអាវរងា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

មេបញ្ជាការកងទ័ពជើងគោក បានបន្តថា សូមបន្តអនុវត្តតួនាទីចម្បងជាកងកម្លាំងប្រដាប់អាវុធក្នុងការបម្រើប្រជាពលរដ្ឋ ទាំងនៅក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជានៅក្នុងការជួយសង្គ្រោះអំទ្បុងពេលមានគ្រោះមហន្តរាយនានា ជាអាទិ៍ពេលនេះជម្ងឺរាតត្បាតកូវីដ-១៩ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកាចសាហាវ ដែលពិភពលោកទាំងមូល រួមទាំងកម្ពុជាយើងកំពុងជួបប្រទះ។ ដូច្នេះហើយសូមបន្តនូវការត្រៀមការពារ និងប្រុងប្រយ័ត្នខ្ពស់ថែមទៀតចាប់តាំងពីកម្រិតបុគ្គល ក្រុម រហូតដល់អង្គភាព និងសហគមន៍ទាំងមូល ដោយមិនត្រូវព្រងើយកន្តើយសូម្បីតែជាមួយនឹងជំងឺផ្តាសាយធម្មតា ដើម្បីភាពជោគជ័យក្នុងការហែលឆ្លងនូវកាលៈទេសៈនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បាននាំមកនូវការនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទំាងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលាអំពីសុខទុក្ខរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ចរបស់ខ្លូនយ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត ក្នុងការការពារបូរណភាពទឹកដីតាមខែ្សបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រយោធភូមិភាគទី២។

ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងការអរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ឈរជើងនៅក្នុងភូមិសាស្ត្រយោធភូមិភាគទី២ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួននិងបង្ហាញនូវភាពម៉ឺងម៉ាត់នៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងការសហការជាមួយភាគីមិត្ត។ ហើយលើសពីនេះទៅទៀតក៏បានបន្តចូលរួមយ៉ាងសកម្មក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នានា រួមទាំងដំណាក់កាលនៃការការពារការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕

អត្ថបទទាក់ទង