ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តួចផ្តើមគំនិតឱ្យនាំយក «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ចូលទៅក្នុងក្របខ័ណ្ឌអាស៊ាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 70
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តួចផ្តើមគំនិតឱ្យនាំយក «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ចូលទៅក្នុងក្របខ័ណ្ឌអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តួចផ្តើមគំនិតឱ្យនាំយក «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ចូលទៅក្នុងក្របខ័ណ្ឌអាស៊ាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅឯកអគ្គរាជទូត អគ្គរដ្ឋទូត នៃប្រទេសនៅក្នុងតំបន់អាស៊ាន និងថ្នាក់ដឹកនាំសំខាន់ៗដែលចូលរួមនៅក្នុងពិធីបើកសន្និសីទថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះថា «យើងគួរនាំយកគំនិតផ្តួចផ្តើមទាក់ទងជាមួយនឹងឱសថក្លែងក្លាយនេះ ចូលទៅក្នុងក្របខ័ណ្ឌអាស៊ាន» ។

លោកនាយករដ្ឋមន្ត្រីបានបន្តថា «នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ គឺអាទិត្យក្រោយនេះ ការប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធនឹងចាប់ផ្តើមហើយ កិច្ចការនោះប្រាកដជារៀបចំមិនទាន់ ប៉ុន្តែសង្ឃឹមថា ព្រះរាជាណាចក្រថៃ នឹងរៀបចំធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០១៩ ដូច្នេះសូម ឯកឧត្តមអគ្គរាជទូតថៃ ក៏ដូចជាតំណាងគណៈប្រតិភូថៃពាំនាំនូវបញ្ហានេះ គួរយើងពង្រីកនៅក្នុងក្របខ័ណ្ឌអាស៊ានតែម្តង»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា «មិនមែនគ្រាន់តែធ្វើសន្និសីទនៅទីក្រុងភ្នំពេញ ដែលជាចំណុចចាប់ផ្តើម ហើយអាចនឹងមានសេចក្តីថ្លែងការណ៍នៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ដោយសារសុខមាលភាពសាធារណៈកំពុងជួបប្រទះនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសដែលកំពុងអភិវឌ្ឍន៍ ដែលទទួលរងគ្រោះដោយសារតែឱសថក្លែងក្លាយ និងអន់គុណភាពនេះ ដូច្នេះខ្ញុំគិតថាវាជាឱកាសល្អមួយផ្តើមចេញពីទីក្រុងភ្នំពេញ ហើយពង្រីកទៅកាន់វេទិការដទៃទៀត»៕

អត្ថបទទាក់ទង