ខ្មែរប៉ុស្ដិ៍ Close

ធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ជួយទិញស្រូវពីកសិករ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ មុខរបរ 38
ធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ជួយទិញស្រូវពីកសិករ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ជួយទិញស្រូវពីកសិករ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឱ្យដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ជួយទិញស្រូវពីកសិករ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនមានលទ្ធភាព ទទួលបានចំណូល ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទបានស្នើសុំទៅកាន់រោងម៉ាស៊ីនកិនស្រូវ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយទិញនិងបន្តទិញស្រូវ ពីបងប្អូនប្រជាកសិករក្នុងតម្លៃសមរម្យ ឱ្យអស់ពីលទ្ធភាព បើទោះបីជាគុណភាពស្រូវល្អ ឬមិនសូវល្អក្តី ព្រោះស្រូវសើម ដោយសារជំនន់ទឹកភ្លៀង គឺដើម្បីជួយស្តារលទ្ធភាពប្រជាកសិករឡើងវិញ ។ ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើខ្វះទុន ម្ចាស់រោងម៉ាស៊ីនកិនស្រូវទំាងអស់ អាចខ្ចីពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មដែលមានអត្រាការប្រាប់ទាប ដើម្បីមាន លទ្ធភាពកាន់តែច្រើនក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ។

ឯកឧត្តម​បញ្ជាក់​ថា​«ការស្នើរសុំនេះកន្លងមកមានរោងម៉ាស៊ីនមួយចំនួនពេលដែលស្រូវមិនល្អគាត់មិនទទួលទិញទេដល់ពេលគាត់អតទិញអ៊ីចឹងទៅរហូតមានអ្នកខ្លះទឹកភ្នែកអ៊ីចឹងទៅបើស្រូវលិចហើយ ធ្វើម៉េចឱ្យបានខ្លះដើម្បីមកទូទាត់ថ្លៃជី ថ្នាំ ថ្លៃឈ្នួលគេខ្លះ។

អ៊ីចឹងទេខ្ញុំក៏បានមកសម្របសម្រួលប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវទាំងអស់និងថាឱ្យជួយទិញគ្នាទៅព្រោះគ្រាអាសន្នវាដល់ចឹងហើយបើថាទិញបានក្នុងតម្លៃណាមួយធ្វើម៉េចឱ្យគ្នាបានខ្លះទៅវិញ»។

ឯកឧត្តម ជម្រាបជូនថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានទទួលមូលនិធិ ពិសេសបន្ថែមចំនួន៣០លានដុល្លារអាមេរិក សម្រាប់ផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីន ដើម្បីធ្វើការប្រមូលទិញស្រូវ ពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ៕

អត្ថបទទាក់ទង