ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា៖ ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 33
អាជ្ញាធរជាតិអប្សរា៖ ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង អាជ្ញាធរជាតិអប្សរា៖ ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

បើតាមអាជ្ញាធរជាតិអប្សរា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបង្វែរទឹកទាំងនោះឱ្យធ្លាក់បន្តចុះទៅផ្នែកខាងក្រោមតាមប្រព័ន្ធធារាសាស្ត្របុរាណដោយពុំឱ្យយមានការជន់លិចក្នុងតំបន់ប្រាសាទនិងក្រុងសៀមរាបឡើយ៕

អត្ថបទទាក់ទង