ខ្មែរប៉ុស្ដិ៍ Close

កំពង់ផែភ្នំពេញរកចំណូលបានជាង២២លានដុល្លារ នៅរយៈពេល៩ខែឆ្នាំនេះ !

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ នគរគំនិត 54
កំពង់ផែភ្នំពេញរកចំណូលបានជាង២២លានដុល្លារ នៅរយៈពេល៩ខែឆ្នាំនេះ ! កំពង់ផែភ្នំពេញរកចំណូលបានជាង២២លានដុល្លារ នៅរយៈពេល៩ខែឆ្នាំនេះ !

(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២០នេះ កំពង់ផែក្រុងភ្នំពេញ រកចំណូលបានជាង២២លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ចំណូលពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២០ (ពុំទាន់ធ្វើសវនកម្ម) របស់កំពង់ផែស្វយ័តភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែតុលានេះ។

នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ ទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែភ្នំពេញមានចំនួន ២.៧៩លានតោន ធ្លាក់ចុះ២ភាគរយបើធៀបនឹងឆ្នាំ២០១៩។
នាវាផ្ទុកទំនិញឆ្លងកាត់ចំនួន១៧៥៨គ្រឿង, នាវាទេសចរណ៍ចំនួន១២៦ជើង, បរិមាណកុងតឺន័រចំនួនជាង២២ម៉ឺន TEUs និងបរិមាណអ្នកដំណើរចំនួន៩៧៣៣នាក់៕

អត្ថបទទាក់ទង