ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម វ៉ាង យី អញ្ជើញទស្សនាពិព័រណ៍រូបថត និងជួបពិភាក្សាទ្វេភាគី
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន អញ្ជើញទស្សនាពិព័រណ៍រូបថតស្តីពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន និងជួបពិភាក្សាទ្វេភាគី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។