ខ្មែរប៉ុស្ដិ៍ Close

លោក វ៉ាង យី នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជាលោកប្រាក់ សុខុន និងបន្តជួបសំដែងការគួរសមជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 43
លោក វ៉ាង យី នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជាលោកប្រាក់ សុខុន និងបន្តជួបសំដែងការគួរសមជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព លោក វ៉ាង យី នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជាលោកប្រាក់ សុខុន និងបន្តជួបសំដែងការគួរសមជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នឹងជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងបន្តជួបសំដែងការគួរសមជាមួយ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព វេលាម៉ោង១១៖០០នាទីព្រឹក។

បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន នៅសណ្ឋាគារសូហ្វីតែល ល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។

សូមជម្រាបថា លោក វ៉ាង យី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះប្រទេសកម្ពុជា នៅវេលាម៉ោង៥៖០០នាទីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ អំឡុងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃក្រៅពីជួបពិភាក្សាជាមួយលោក ហោ ណាំហុង ប្រមុខការទូតចិនរូបនេះ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានជំនួបប្រជុំផ្លូវការជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។

ក្នុងដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី ក៏នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់០២ទៀត រួមមាន៖ លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ៕

អត្ថបទទាក់ទង