ខ្មែរប៉ុស្ដិ៍ Close

    Neymar ថ្មី​ម្នាក់​ទៀត​ អាចនឹងមកលេងនៅ Barcelona

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ កីឡា - សុខភាព 991
    Neymar ថ្មី​ម្នាក់​ទៀត​ អាចនឹងមកលេងនៅ BarcelonaNeymar ថ្មី​ម្នាក់​ទៀត​ អាចនឹងមកលេងនៅ Barcelona

    ក្លឹប​យក្ស Barcelona កំពុង​ធ្វើ​ការ​ក្នុង​គម្រោង​ទៅ​អនាគត ហើយ​បើ​តាម​ការ​រាយការណ៍ ពួក​គេ​កំពុង​និយាយ​ជាមួយ​ក្លឹប​ប្រេស៊ីល Santos ដើម្បី​ទិញ​កីឡាករ​វ័យ​ក្មេង Rodrygo Goes ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ជា Neymar ថ្មី។

    តាម​ការ​ឲ្យ​ដឹង ខ្សែ​ប្រយុទ្ធ​វ័យ​១៧​ឆ្នាំ​ត្រូវ​បាន​ឃ្លាំ​មើល​ពី​ក្រុម​ការងារ​របស់ Barcelona ជា​ច្រើន​ខែ​មក​ហើយ ខណៈក្លឹប​ក៏​បាន​ចរចា​ជាមួយ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ហើយ​ខ្លះ​ដែរ។ Rodrygo មាន​កិច្ចសន្យា​ផ្ដាច់​កុងត្រា​តម្លៃ​៥០​លាន​អឺរ៉ូ ហើយ Barca ក៏​កំពុង​មាន​ភាព​វិជ្ជមាន​លើ​​រូប​គេ​ផង​ដែរ ដើម្បី​ក្លាយ​ជា​ Neymar ថ្មី​នៅ Camp Nou។

    ​Rodrygo លេង​នៅ​ក្រុម​យុវជន​ Santos តាំង​ពី​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០១៧ បាន​ឡើង​មក​ក្រុម​ធំ​លេង​បាន​៤​ប្រកួត មិន​ទាន់​ទាត់​បញ្ចូល​ទី​នៅ​ឡើយ​ទេ។ កាល​ពី​ឆ្នាំ​២០១៣ Barca បាន​ទិញ Neymar ពី​ក្លឹប​ Santos នេះ​ដូច​គ្នា​ក្នុង​តម្លៃ​ខ្លួន​៥៧,១​លាន​អឺរ៉ូ។


    និយាយ​ពី​រហស្សនាម Neymar ក្លឹប Real Madrid ក៏​បាន​ទិញ​ Neymar ថ្មី​មួយ​ដែរ​ឈ្មោះ​ថា Vinícius Jr កាល​ពី​ឆ្នាំ​មុន​ពី​ក្លឹប Flamengo នៅ​ប្រទេស​ប្រេស៊ីល​ដូច​គ្នា។ ប៉ុន្តែ Vinícius នឹង​មក​ Madrid ផ្លូវ​ការ​ពេល​ដែល​គេ​អាយុ​១៨​ឆ្នាំ បច្ចុប្បន្ន​ទើប​១៧​ឆ្នាំ​ប៉ុណ្ណោះ៕

    អត្ថបទទាក់ទង