ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្ដម ស៊ុន ចាន់ថុល នាំយកអំណោយនិងថវិកាចែកជូនបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ នាឱកាសបុណ្យកាន់បិណ្ឌនេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 50
ឯកឧត្ដម ស៊ុន ចាន់ថុល នាំយកអំណោយនិងថវិកាចែកជូនបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ នាឱកាសបុណ្យកាន់បិណ្ឌនេះ ឯកឧត្ដម ស៊ុន ចាន់ថុល នាំយកអំណោយនិងថវិកាចែកជូនបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ នាឱកាសបុណ្យកាន់បិណ្ឌនេះ

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ បាននាំយកអំណោយ ជាសម្ភារបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន នៃទីបញ្ជាការដ្ឋានអង្គរក្ស នាទីបញ្ជាការដ្ឋានអង្គរក្សទួលក្រសាំង ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចំពេលបុណ្យកាន់បិណ្ឌវេនទី ៥ នៃពិធីបុណ្យភ្ជំបិណ្ឌនេះ។ ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់ នៃសុខសន្តិភាព និងនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់៧% ដែលកំណើននេះ ជាកត្ដាជំរុញឱ្យមាន កំណើនមធ្យោបាយដឹកជញ្ជូនកាន់តែច្រើន។លើបញ្ហាផ្លូវគមនាគមន៍ ឯកឧត្តមបានឲ្យដឹងថា កម្ពុជាបាននិងកំពុងប្រែក្លាយពីផ្លូវដី ទៅជា ផ្លូវកៅស៊ូនិងផ្លូវបេតុង ហើយកម្ពុជាមានទីផ្សារលក់ផលិតផលគ្រប់ប្រភេទ មានកំណើនភ្ញៀវទេសចរណ៍ មានវិនិយោគិនមករកស៊ី បង្កើតការងារធ្វើជូនប្រជាជន និងប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់ទីកន្លែង ប្រកបដោយសុវត្ថិភាព។

លើសពីនេះទៀត ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ បាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញជូនជាតិមាតុភូមិ ព្រមទាំងបានអភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ។សូមបញ្ជាក់ថា អំណោយដែលចែកជូននោះ រួមមាន៖ ទឹកស៊ីអ៊ីវចំនួន៥០០យួរ ទឹកត្រី ៥០០យួរ ទឹកសុទ្ធ១០០០កេស មីជាតិ១០០០កេស ត្រីខ ១០០កេស អង្ករ១០តោន និងថវិកាមួយចំនួនទៀត ៕

អត្ថបទទាក់ទង