ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តព្រះសីហនុ អះអាងថាភ្ញៀវទេសចរយល់ដឹងពីការរក្សាអនាម័យបរិស្ថាន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 14
អាជ្ញាធរខេត្តព្រះសីហនុ អះអាងថាភ្ញៀវទេសចរយល់ដឹងពីការរក្សាអនាម័យបរិស្ថាន អាជ្ញាធរខេត្តព្រះសីហនុ អះអាងថាភ្ញៀវទេសចរយល់ដឹងពីការរក្សាអនាម័យបរិស្ថាន

អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកដើរលេង កម្សាន្តនៅថ្ងៃឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិកន្លងមកនេះ មានការយល់ដឹងខ្ពស់ ពីការថែរក្សាអនាម័យ និងបរិស្ថាន ពិសេសពួកគាត់ចេះវេចខ្ចប់ទុកដាក់សំរាមបានត្រឹមត្រូវ មិនបោះចោលពាសវាលពាសកាលក្រោយបរិភោគរួច។

លោក តាំង សុចិត្រ គ្រឹស្នា ប្រធានមន្ទីរទេសចរណ៏ ខេត្តព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃកន្លងមកនេះ ដែលរាជរដ្ឋាភិបាលសងជំនួសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មកដើរ កម្សាន្តយ៉ាងច្រើនកុះករ ។ លោក ប្រធានមន្ទីរបានអោយដឹងថា ស្ថានភាពទូទៅ ជាពិសេសបញ្ហាសន្តិសុខនិងសុវត្ថភាពភ្ញៀវ គឺមានលក្ខណៈល្អប្រសើរ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានភាពសប្បាយរីករាយ ដោយសេវា ស្នាក់នៅ និងម្ហូបអាហារ មានតម្លៃសមរម្យមិនតម្លើងថ្លៃហួសហេតុ , មានឆ្នេរស្អាតធំ ទូលាយអាចសំរាកកម្សាន្ត ព្រមទាំងមានបន្ទប់ទឹកសាធារណៈនៅតាមឆ្នេរនិងតំបន់កម្សាន្តផងដែរ ។ មួយវិញទៀត មិនមានការបង់ថ្លៃសេវាតាមបន្ទប់ទឹក , អាជីវកម្មជួលពោងតាមឆ្នេរមួយចំនួនបានចុះតម្លៃ តាមការណែនាំ ។

លោកប្រធានមន្ទីរ បន្ថែមថាភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការយល់ដឹងពីការចូលរួមថែរក្សាអនាម័យបរិស្ថាន មិនថានៅតាមតំបន់ឆ្នេរ ឬកោះនោះទេ ពួកគាត់ចេះរៀបចំទុកដាក់សំរាមបានត្រឹមត្រូវទៅតាមកន្លែងដែលអាជ្ញាធរបានរៀបចំជូន ។
សំឡេង«ខ្ញុំគិតថាមានលក្ខណៈកាន់តែល្អប្រសើរដែរដែលចូលរួមរបស់វិស័យឯកជន អាជីវករក៏ដូចជាភ្ញៀវទេសចរនេះហើយសមនឹងការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តយើងបន្ថែមធុងសំរាមច្រើន អ៊ីចឹងឃើញថាមានការទុកដាក់សំរាមមានភាពល្អប្រសើរជាងមុនដែរ ហើយបញ្ហាសំខាន់ប្រឈមរបស់ខេត្តនិងមន្ទីរនេះ គឺសំរាមដែលហូរពីសមុទ្រមកវិញ គឺខែភ្លៀវហូរចាក់ទៅសមុទ្រទៅគឺឡើងមកឆ្នេរវិញ អ៊ីចឹងជូនការមិនមែនរាល់ថ្ងៃទេយើងសំអាតពីព្រឹក ល្ងាចឡើងវាឡើងមកវិញ អ៊ីចឹងជាមានបញ្ហាប្រឈមខ្លះដែរ ភ្ញៀវទេសចរនិងអាជីវករគឺមានលក្ខណៈល្អប្រសើរជាងមុនសម្រាប់ការចូលរួម ទាំងនៅកោះគឺមានភាពស្អាតជាងមុន ហើយរួមទាំងការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធនៅតាមតំបន់ឆ្នេរនេះគឺមានជាប្រចាំ ការផ្សព្វផ្សាយ ការណែនាំគឺមានភាពល្អប្រសើរ គួបផ្សំទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះគឺវាសំខាន់ »។

សូមបញ្ជាក់ថា ក្នងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈ ពេល ០៥ថ្ងៃចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ភ្ញៀវទេសចរ បានទៅកម្សាន្តនៅខេត្តព្រះសីហនុ មានប្រមាណ ជិត១២ម៉ឺននាក់ ក្នុងនោះ ភ្ញៀវជាតិមាន ១១១,៦៥១នាក់ ស្មើនឹង៩៥,៤៤% និងភ្ញៀវអន្តរជាតិមាន ៤,៨៧៨នាក់ ស្មើនឹង៤,៣៦% ៕

អត្ថបទទាក់ទង