ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តកំពង់ឆ្នាំងដំឡើងឧបករណ៍ការពាររន្ទះនៅរមណីយដ្ឋានទេសចរណ៍សំខាន់ៗចំនួន៨កន្លែង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 39
អាជ្ញាធរខេត្តកំពង់ឆ្នាំងដំឡើងឧបករណ៍ការពាររន្ទះនៅរមណីយដ្ឋានទេសចរណ៍សំខាន់ៗចំនួន៨កន្លែង អាជ្ញាធរខេត្តកំពង់ឆ្នាំងដំឡើងឧបករណ៍ការពាររន្ទះនៅរមណីយដ្ឋានទេសចរណ៍សំខាន់ៗចំនួន៨កន្លែង

អាជ្ញាធរខេត្តកំពង់ឆ្នាំងដំឡើងឧបករណ៍ការពាររន្ទះនៅតាមរមណីយដ្ឋានទេសចរណ៍​សំខាន់ៗ​ចំនួន៨កន្លែង​ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងឱកាសថ្ងៃឈប់សំរាកខាងមុខនេះ ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា ការដំឡើងឧបករណ៍ការ​ពាររន្ទះ​នេះ ក្នុងគោលបំណងការពារសុវត្ថិភាពជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងតំបន់នោះ ផ្ទាល់ ដោយសារខែនេះ​​ជារដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ផង ជាពិសេសស្របពេលដែលរាជរដ្ឋាភិបាល​បានអនុញ្ញាតផ្តល់​ថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងចន្លោះរដូវវស្សាផង ដែលអាចបង្​កឲ្យមានផ្គររន្ទះកើតឡើងជាយថាហេតុ ។

លោកបន្តថា ដោយមានការយកចិត្តទុកដាក់ គាំទ្រពីឯកឧត្តមអភិបាលខេត្ត និងអ្នកពាក់ព័ន្ធ ធ្វើឲ្យក្រុមការងារដំឡើងបានចំនួន៤ទីតាំង ខណៈដែលផែនការត្រូវដាក់ឧបករណ៍នេះមានចំនួន៨ទីតាំង ។

សំឡេង ៖ « តាមការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ គឺដើម្បីរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ដែលមកកំសាន្តក្នុងតំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំងឲ្យចៀផុតពីគ្រោះថ្នាក់ធម្មជាតិផ្សេងៗជាពិសេសរន្ទះនោះ គឺលោកបានដាក់ផែនការឲ្យយើងដំឡើងនេះ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងរមណីយដ្ឋានទាំងអស់ក្នុងខេត្ត» ។

សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានសំខាន់ៗក្នុងខេត្តំពង់ឆ្នាំងមាន៨ទីតាំងដូចជា រមណីយដ្ឋានភ្នំព្រះធាតុ រមណីយដ្ឋានអាចាំង រមណីយដ្ឋាន២០ឧសភា រមណីយដ្ឋានទំនប់គង្គា រមណីយដ្ឋានGreen Farm តំបន់ទឹកធ្លាក់ស្រែអំពិល ទឹកធ្លាក់ថ្មក្រាល និងតំបន់ទឹកធ្លាក់អន្លង់ស្វាយ ៕